កុំចេះតែហ៊ាន!! ហែកជញ្ជាំរបងស័ង្កសីចូលលួចទ្រព្យសម្បត្តិ ក្នុងហាង8888 ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួនម្នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល ជេីងឯក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វេីការបង្ក្រាបជាក់ស្តែងករណី លួចមានស្ថានទម្ងន់ទោស ដោយការគាស់ទំលុះទំលាយ (ហែកជញ្ជាំរបងស័ង្កសីចូលលួចទ្រព្យសម្បត្តិ) កាលពីវេលាម៉ោង០១និង០០នាទី រំលងអាធ្រាត ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន ចិត្តា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រីឯជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ តាំង លី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ១/ម៉ាស៊ីនបោកខោអាវចំនួន០១គ្រឿង, ២/តុឈើចំនួន០៤, ៣/កៅអីឈើចំនួន០៩, ៤/ធុងទឹកកក(ធំ)ចំនួន០១, ៥/ម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កពណ៌ខ្មៅលាយក្រហម ចំនួន០១គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០១និង០០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ដល់ចំណុចផ្លូវលំ ខាងមុខភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យឈ្មោះ តាំង លី ភេទប្រុស អាយុ៣៧ឆ្នាំ កំពុងបើកម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កពណ៌ខ្មៅលាយក្រហម ចំនួន០១គ្រឿងដឹកវត្ថុតាំងខាងលេី តាមដងផ្លូវ ពេលឃើញដូចនេះកម្លាំងសមត្ថកិច្ចមានការសង្ស័យក៏បានឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានលួចដឹក សម្ភារៈខាងលើ ចេញពីភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ដើម្បីយកទៅលក់ ប្រាកដមែន ហើយសមត្ថកិច្ចយើងក៏បានទាក់ទងទៅជនរងគ្រោះដែលជាអ្នកមើលការខុសត្រូវនៅក្នុងភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ។ បន្ទាប់មកនៅវេលាម៉ោង០៨និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះក៏បានមកមើលសម្ភារៈដែលសមត្ថកិច្ចយើងដកហូតពីជនសង្ស័យ រួចបានអះអាងថា សម្ភារៈដែលសមត្ថកិច្ចដកហូតបានទាំងអស់នោះ គឺជាសម្ភារៈនៅក្នុងហាងរបស់ជនរងគ្រោះ ហើយសមត្ថកិច្ចក៏បានទៅពិនិត្យមើលកន្លែងកើតហេតុ ឃើញមានស្នាមជនសង្ស័យ គាស់ទំលាយជញ្ជាំងរបងស័ង្កសី ចូលលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner