សម្ដេចតេជោ ហ៊ុន សែន អបអរសាទរក្រុមជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកោះហ្គាំ ១ ទល់ ០

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រលប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកោះហ្គាំ ១ ទល់ ០។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា៖ ខ្ញុំសូមអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១ ទល់ ០ ក្នុងជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។

សូមជម្រាបថា ១គ្រាប់របស់ក្រុមជម្រើសជាតិកម្ពុជា រកបានដោយកីឡាករ ចាន់ វឌ្ឍនាការ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner