កូវីដ១៩៖ វៀតណាមមានឆ្លងប្រចាំថ្ងៃដ៏ច្រើនពុំធ្លាប់មាន សុទ្ធតែឆ្លងក្នុងសហគមន៍មកពីដាណាង

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសឲ្យដឹងនៅថ្ងៃសុក្រ ទី៣១ កក្កដានេះថា មានការឆ្លងក្នុងសហគមចំនួន៤៥ករណីថ្មីទៀត សុទ្ធតែមានទំនាក់ទំនងជាមួយនឹងក្រុងដាណាង ដែលជាទីតាំងផ្ទុះការឆ្លងក្នុងសហគមន៍ដំបូងនៅវៀតណាម ចាប់ពីតាំងពីមេសាមក។

៤៥ករណីថ្មីនេះគឺជាចំនួនឆ្លងប្រចាំថ្ងៃដ៏ច្រើន ចាប់តាំងពីវៀតណាមរកឃើញករណីដំបូង ក្នុងប្រទេស កាលពីចុងខែមករាមក។ ពួកគេទាំង៤៥នាក់ មានអាយុចាប់ពីថ្ងៃទី២៧ ដល់៨៧ឆ្នាំ សុទ្ធតែធ្លាប់បានទៅមន្ទីរពេទ្យចំនួន៤ និងសណ្ឋាគារមួយក្នុងក្រុងដាណាង ហើយសរុបនៃការឆ្លងក្នុងសហគមតាំងពីចុងសប្តាហ៍មក កើនដល់៩៣នាក់ហើយ។ វៀតណាមមានករណីវិជ្ជមានកូវីដ១៩ ចំនួន៥០៩នាក់ ពុំទាន់មានស្លាប់ទេ គិតត្រឹមព្រឹកថ្ងៃទី៣១ កក្កដានេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner