ប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទទួលវ៉ាក់សាំងដូសទី៣ ឬដុសជំរុញ យ៉ាងច្រើនកុះករ នៅថ្ងៃ១១ តុលានេះ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចអោយមានការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋទូទៅឲ្យបានគ្រប់គ្នា ។យុទ្ធនាការនេះ បានចាប់ផ្ដើមពីថ្ងៃទី១១ ខែតុលាឆ្នាំ២០២១នេះតទៅ ក្រោមកិច្ចសហការរវាងអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងពាក់ព័ន្ធនិងក្រុមគ្រូពេទ្យ ក្រោយពី រាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំដល់ក្រោម១២ឆ្នាំរួចសម្រាប់ដូសទី១និងបន្តដូសទី២នៅពេលជាមួយគ្នានេះដែរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២១ នេះ នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំង នៅតាមមណ្ឌល ឬគោលដៅដែលខ្លួនរស់នៅ ក្រោមការរៀបចំយ៉ាងហ្មត់ចត់ពីអាជ្ញាធរមូលដ្ឋាននិងក្រុមការងារស្ម័គ្រចិត្ត កងកម្លាំងនៃកងរាជ អាវុធហត្ថនិងកម្លាំងពាក់ព័ន្ធមួចចំនួនទៀតយ៉ាងយកចិត្តទុកដាក់ ក្នុងន័យរក្សាការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ បើតាមការ អះអាងរបស់អាជ្ញាធរមូលដ្ឋានថា៖បើបងប្អូនប្រជាពលរដ្ឋមានការចូលរួមយ៉ាងសស្រាក់សស្រាំដូច្នេះ ការចាក់វ៉ាក់សាំងដូសទី៣ឬដូសជម្រុញនេះ នៅរាជធានីភ្នំពេញអាចនឹងលឿនជាងផែនការកំណត់។

សូមបញ្ជាក់ថា កាលពីពេលថ្មីនេះសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការទន្ទឹងរង់ចាំមើលលទ្ធផលនៅក្រោយពិធីបុណ្យប្រពៃណីភ្ជុំបិណ្ឌរួចរាល់មកនេះថា តើចំនួនអ្នកឆ្លងមានការថយចុះកម្រិតណានោះ ប្រមុខរាជរដ្ឋាភិបាលក៏គ្រោងនឹងបើកសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យឡើងវិញជាធម្មតា ដើម្បីឱ្យប្រទេសមានកំណើនសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩នេះអស់រយៈពេលជាយូរមកនេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner