ការបន្តតំណែងពីអ្នកស្រីមឺកែលដ៏តក់ក្រហល់៖របៀបដែលមេដឹកនាំអាល្លឺម៉ង់បរាជ័យក្នុងការរក្សាការកាន់អំណាចគណបក្សខ្លួន

អធិការបតី​អាល្លឺម៉ង់​អ្នក​ស្រី​​អេនជេឡា មឺកែល​ត្រូវ​បាន​គេ​ចាត់​ទុក្ខ​ជា​នយោបាយ​ជោគជ័យ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​នេះ​ ប៉ុន្តែ​សម្រាប់​ក្រុម​អភិរក្ស​និយម​ការ​បរាជ័យ​របស់​គណបក្ស​លោក​ស្រី​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​មុន​បាន​ក្លាយ​ជា​ផ្នែក​មិន​លុប​បាន​ក្នុង​កំណត់​ត្រា​កាន់​អំណាច​របស់​អ្នក​ស្រី​។

ដើម​ឡើយ​ការ​បោះឆ្នោត​ថ្ងៃ​ ២៦ កញ្ញា​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អនុញ្ញាត​ឱ្យ​គណបក្ស​សហភាព​ប្រជាធិបតេយ្យ​គ្រិស្ត​ និង​សហភាព​សង្គម​គ្រិស្ត (CDU/CSU) បន្ត​កាន់​អំណាច​បន្ទាប់​ការ​ចូល​និវត្ត​របស់​អ្នក​ស្រី​មឺកែល​។ ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ស្នង​ដំណែង​បន្ទាប់​គឺ​លោក​អាមីន ឡាសឆេត គណបក្ស​ CDU/CSU បាន​បាត់​បង់​សំឡេង​គាំទ្រ​មួយ​ចំនួន​ធំ​ក្នុង​ការ​បោះឆ្នោត​ ធ្វើ​ឱ្យ​គូ​ប្រជែង​ទទួល​ជ័យជម្នះ​។ ឥឡូវ​នេះ​សមាជិក​ CDU/CSU ជា​ច្រើន​កំពុង​ស្ដី​បន្ទោស​អ្នក​​ស្រី​មឺកែល​ថា​បាន​ធ្វេស​ប្រហែស​មិន​បាន​ជ្រើស​រើស​អ្នក​ស្នង​ដំណែង​ដែល​អាច​ឈ្នះ​ឆ្នោត​បាន​ ហើយ​ធ្វើ​ឱ្យ​បាត់បង់​ការ​គាំទ្រ​ពី​ក្រុម​អ្នក​បោះឆ្នោត​សំខាន់​ៗ​។

«CDU កំពុង​ស្ថិត​ក្នុង​ចំណុច​ទាប​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ ហើយ​ប្រាកដ​ជា​មាន​មនុស្ស​សួរ​ថា​តើ​ដល់​កម្រិត​ណា​ដែល​អ្នក​ស្រី​មឺកែល​ ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត​ បាន​រួម​ចំណែក​ក្នុង​រឿង​នេះ​» សមាជិក​សភា​បក្ស​CDU និង​ប្រធាន​សាខា​បក្ស​នៅ​ក្រុង​ហាំប៊ឺក លោក​គ្រីស្តូហ្វ​ ផ្លូស​បាន​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «​នៅ​ចុង​បញ្ចប់​អ្នក​​ស្រី​គឺ​ជា​ប្រធាន​បក្ស​យើង​អស់​រយៈ​ ១៨​ឆ្នាំ​»​។

សមាជិក​ដទៃ​ទៀត​បាន​ធ្វើ​ការ​រិះគន់​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​ ដោយ​សមាជិក​ខ្លះ​និយាយ​ថា​អ្នក​ស្រី​មឺកែល​បាន​មិន​អើពើ​នឹង​បក្ស​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ហើយ​បាន​និយាយ​ថា​ស្ថានភាព​បក្ស​នៅ​ពេល​បច្ចុប្បន្ន​គឺ​ជា​កំហុស​របស់​អ្នក​ស្រី​។

កាល​ពី​ឆ្នាំ​ ២០១៨ អ្នក​​ស្រី​មឺកែល​បាន​លាលែង​ពី​តំណែង​ប្រធាន​ CDU/CSU ប៉ុន្តែ​អ្នក​ស្រី​ជ្រើសរើស​បន្ត​កាន់​អំណាច​ជា​អធិការបតី​។ នេះ​មាន​ន័យ​ថា​អ្នក​ស្នង​ដំណែង​ពី​អ្នក​​ស្រី​ជា​ប្រធាន​បក្ស​មិន​អាច​លេច​ចេញ​ពី​ស្រមោល​របស់​អ្នក​ស្រី​។ ការ​សម្រេច​ចិត្ត​បែប​នេះ​របស់​អ្នក​ស្រី​មឺកែល​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សមាជិក​ជាន់​ខ្ពស់​ជា​ច្រើន​ ដែល​មាន​ជំហរ​ថា​តំណែង​ប្រធាន​បក្ស​ និង​អធិការបតី​គឺ​ត្រូវ​តែ​កាន់​ដោយ​បុគ្គល​មួយ​រូប​។

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ ការ​លាលែង​របស់​អ្នក​​ស្រី​មឺកែល​ បន្ទាប់​ពី​ការ​គ្រប់គ្រង​ជា​ច្រើន​ឆ្នាំ បាន​បង្ក​ឱ្យ​មាន​ប្រេះ​ឆា​ផ្ទៃ​ក្នុង​រវាង​ក្រុម​ប្រកួត​ប្រជែង​គ្នា​ក្នុង​គណបក្ស​ CDU/CSU​។ ជម្លោះ​រវាង​ក្រុម​ទាំង​នេះ​។

ក្រុម​អភិរក្ស​និយម​នៃ​ CDU/CSU បាន​ចោទ​ប្រកាន់​គោល​នយោបាយ​កណ្ដាល​និយម​របស់​លោក​ស្រី​មឺកែល​ថា​បាន​ធ្វើ​ឱ្យ​បាត់​បង់​ការ​គាំទ្រ​ពី​អ្នក​គាំទ្រ​ដើម​របស់​ CDU/CSU​។

ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​កញ្ញា​គណបក្ស​ CDU/CSU បាន​ទទួល​សំឡេង​គាំទ្រ​ ២៤,១ ភាគរយ​ ដែល​ធ្លាក់​ ៩ ភាគរយ​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​ ២០១៧​។ នេះ​គឺ​ជា​គ្រោះ​មហន្តរាយ​ដ៏​ធំ​សម្រាប់​គណបក្ស​ ដែល​បាន​កាន់​អំណាច​នៅ​ប្រទេស​អាល្លឺម៉ង់​ជាង​ ៥២ ឆ្នាំ​ក្នុង​កំឡុង​ពេល​ ៧២​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ការ​បោះឆ្នោត​ត្រូវ​បាន​ឈ្នះ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម (SDP) ដឹកនាំ​ដោយ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក​អូឡាហ្វ សូល​។ SDP បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ចរចា​ជា​មួយ​គណបក្ស​បៃតង និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី (FDP) ដើម្បី​បង្កើត​រដ្ឋាភិបាល​ ដែល​អាច​នឹង​ក្លាយ​ជា​សម្ព័ន្ធ​ភាព​កាន់​អំណាច​ត្រីភាគី​ដំបូង​នៅ​អាល្លឺម៉ង់​ចាប់​តាំង​ទសវត្ស​ឆ្នាំ​ ១៩៥០​។

នៅ​ពេល​ដែល​ការ​ចរចា​ត្រីភាគី​បាន​ចាប់​ផ្ដើម​ លោក​ឡាសឆេត​បាន​ចុះចាញ់​នឹង​សម្ពាធ​ក្នុង​ CDU/CSU ឱ្យ​លោក​លាលែង​ពី​តំណែង​ប្រធាន​បក្ស​ ដោយ​ប្រកាស​ថា​លោក​នឹង​ស្នើ​ឱ្យ​រៀប​ចំ​សន្និសីទ​បក្ស​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី​។ ប្រសិន​បើ​លោក​ធ្វើ​បែប​នេះ​ គណបក្ស​ CDU នឹង​ប្រឈម​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​លើក​ទី​បី​ក្នុង​រយៈ​ពេល​តិច​ជាង​បី​ឆ្នាំ​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner