វៀតណាមបន្តឆ្លងធ្លាក់ចុះខ្លាំង ៧ថ្ងៃជាប់ៗគ្នា
ក្នុងរយៈពេល៧ថ្ងៃចុងក្រោយមកនេះ តួលេខឆ្លងកូវីដ១៩ ប្រចាំថ្ងៃនៅវៀតណាមបន្តធ្លាក់ចុះ គួរឲ្យកត់សម្គាល់ បើធៀបនឹងកាលពីប៉ុន្មានសប្តាហ៍មុនៗ ដែលមានចន្លោះពី៥ពាន់ ទៅដល់ក្បែរ១ម៉ឺននាក់នោះ។
អត្រាឆ្លងប្រចាំថ្ងៃ ប្រមាណជា១សប្តាហ៍ចុងក្រោយមកនេះ ជាមធ្យម មានជាង៤ពាន់នាក់បន្តិចបន្តួច ខណៈអ្នកស្លាប់វិញ មានប្រមាណ១១៧នាក់ ក្នុងមួយថ្ងៃ។ ប៉ុន្តែកាលពីម្សិលមិញ តួលេខឆ្លងថ្មី មានជាង៣ពាន់នាក់ ប៉ុន្តែស្លាប់មាន១១៥នាក់។
អាជ្ញាធរសុខាភិបាលវៀតណាមបានប្រកាសថា កាលពីថ្ងៃទី១១ តុលាម្សិលមិញ មានឆ្លងថ្មីៗ ៣៦១៧នាក់ នាំឲ្យករណីឆ្លងសរុបកើនដល់ ៨៣៨៦៥៤នាក់ហើយ រីឯអ្នកស្លាប់វិញ កើនដល់ ២០៦៧៩នាក់ហើយ បន្ទាប់ពីមាន១១៥នាក់ទៀតនោះ។
វៀតណាមបានចាក់វ៉ាក់សាំង ទូទាំងប្រទេស បានជាង៣៨.៧លាននាក់ហើយ៕