ជំនួនបរវាងឯកឧត្តម ជា ចាន់តូ និងលោក Yasuhisa Ojima

ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំប្រទេសកម្ពុជា បានវាយតម្លៃ នឹងបង្ហាញពីសុទិដ្ឋិនិយម របស់ខ្លួន (IMF) ទៅលើការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះវិធានការ របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ-១៩ និងចំពោះវិធានការ របស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញ ក្នុងការរួមចំណែក ដល់កំណើនសេដ្ឋកិច្ច និងសម្រាលបន្ទុកដល់អាជីវករ និងប្រជាជនក្រីក្រ ដែលទទួលរងផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ-១៩ ។

នេះជាប្រសាសន៏របស់លោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ប្រចាំប្រទេសកម្ពុជា បានលើកឡើងក្នុងឱកាស ដែលលោកបានចូលជួនសំដែងការគួរសម នឹងពិភាក្សាការងារជាមួយ ឯកឧត្តមជា ចាន់តូ ទេសាភិបាល អានាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ។
លោក Yasuhisa Ojima បានថ្លែងអំណរគុណដល់ ឯកឧត្តម ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលបានគាំទ្រ និងសម្រួលដល់ការបំពេញបេសកកម្ម របស់ IMF ដើម្បីតាមដាន និងវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ប្រចាំឆ្នាំ ២០២១ ដោយក្រុមបេសកកម្ម មាត្រទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានប្រព្រឹត្តិទៅកាលពីដើមខែកញ្ញាកន្លងទៅ ដោយជោគជ័យ។ ។

ឆ្លៀតក្នុងឱកាសនោះ លោក Yasuhisa Ojima ក៏បានអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤២ នៃការបង្កើតធនាគារជាតិនៃកម្ពុជា ឡើងវិញ និងថ្លែងការកោតសរសើរ ពីសមិទ្ធផល ដែលធនាគារជាតិនៃកម្ពុជា សម្រេចបាន ក្នុងការរួមចំណែករក្សា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធធនាគារ ជាពិសេស បានដើរតួនាទីយ៉ាងសំខាន់ ក្នុងអំឡុងពេល នៃវិបត្តិជំងឺកូវីដ-១៩។ ក្នុងនាមមូលនិ-ធិរូបិយវត្ថុអន្តរជាតិ លោកបានបង្ហាញពីការគាំទ្រ ចំពោះធនាគារជាតិនៃកម្ពុជា ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗនានា របស់ធនាគារជាតិនៃកម្ពុជា បន្ថែមទៀត។

ឯកឧត្តម ជា ចាន់តូ បានថ្លែងអំណរគុណ ដល់ក្រុមបេសកកម្មពិគ្រោះយោបល់ មាត្រា IV និងបានថ្លែងអំណរគុណដល់ IMF ដែលបានផ្តល់អនុសាសន៍សំខាន់ៗ ក្នុងការអនុវត្តវិធានការនានា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងការឆ្លើយតប នឹងវិបត្តិជំងឺកូវីដ-១៩។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ ចំពោះវត្តមានរបស់ការិយាល័យ តំណាងមូល-និធិរូបិយវត្ថុអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ដែលបានដើរតួនាទីសំខាន់ ក្នុងការសម្របសម្រួល ដល់ការផ្តល់ជំនួយបច្ចេកទេស និងការពង្រឹងសមត្ថភាព ដល់មន្ត្រី និងបុគ្គលិកធនាគារជាដើម ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner