រថយន្តព្រូសបុកខឿនសួនទឹករាំ រួចហោះរំលងសួនទៅបុកទូ ATM ច្រកចូលអាគារអូឡាំព្យាផ្អើលដល់សន្តិសុខ និងពលរដ្ឋជាខ្លាំង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយបានកេីតឡេីង ខណៈបុរសម្នាក់សង្ស័យស្រវឹងស្រា  រួចបើករថយន្តតូយ៉ូតាព្រូសបោះពួយយ៉ាងលឿនទៅបុកខឿនសួនទឹក រួចហោះរំលងសួនទៅបុកទូ (ATM) បែកបាក់ខ្ទេចខ្ទី  ចំណែករថយន្តខូចខាតស្ទើរទាំងស្រុង។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង១០នាទីទាបភ្លឺ  ឈានចូលថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចច្រ្ចូលអាគារអូឡាំព្យា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយ៉ូតាព្រួស មួយគ្រឿង  ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-5739 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៩ ទិសដៅពីជើងទៅត្បូង លុះមកដល់ផ្លូវ បំបែកជាប្រាំ រថយន្តបានទៅត្រង់បុកខឿនសួនទឹករាំ រួចហោះរំលងសួនជាច្រើនម៉ែត្រទៅបុកទូ ATM នៅចំណុចមុខច្រកចូលអាគារអូឡាំព្យា ដែលមានបីទូរជាប់គ្នា បណ្តាលឲ្យមួយទូរបែកបាក់ខ្ទេចខ្ទីខូចខាតស្ទើទាំងស្រុង ចំណែករថយន្តបង្កបានបែកកង់ទាំង៤  និងខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខដែរយាមនៅកន្លែងកើតហេតុ បាននាំគ្នាធ្វើការឃាត់ខ្លួនតៃកុងរថយន្តទុកប្រគល់ជូនសមត្ថកិច្ច។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហេីយនាំខ្លួនម្ចាស់រថយន្តបង្កទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា បណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមនីតិវិធី  ។

ក្រោយមកទៀត សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ៧មករា បានទំនាក់ទំនងទៅជំនាញចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner