បុរសជាជនជាតិបរទេសម្នាក់ បានខ្យល់គ ស្លាប់លេីដងផ្លូវ ទាំងសាច់ញាតិមិនដឹង
ភ្នំពេញ៖ បុរសម្នាក់ដែលជាជនជាតិអាឡឺម៉ង ខណៈកំពុងដេីរតាមដងផ្លូវក៏ខ្យល់គ ដួលស្លាប់ បង្កការភ្ញាក់ផ្អេីល ជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះទៅពិនិត្យ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលេីមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិអាឡឺម៉ង់ ភេទប្រុស អាយុជាង៣០ឆ្នាំ។
បេីតាមសម្ដីស្ត្រីម្នាក់ ដែលបានផឹកស្រាបៀរជាមួយជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកេីតហេតុរូបនាងបានអង្គុយផឹកស្រាបៀរជាមួយជនរងគ្រោះក្នុងហាងមួយកន្លែង ក្បែរកន្លែងកេីតហេតុ អស់១កំប៉ុង បន្ទាប់មកជនរងគ្រោះក៏បានប្រាប់ថា (ចេញទៅក្រៅបន្តិច ) ក្រោយមកស្ត្រីដែលផឹកស្រាបៀរជាមួយជនរងគ្រោះក៏លឺដំណឹងថា មានជនជាតិបរទេសម្នាក់ដេីរដួល និងដកចង្កាមាន់ខ្លាំងណាស់ ភ្លាមនោះ ស្ត្រីខាងលេីក៏ដេីរទៅមេីលក៏ដឹងថា គឺជាបុរសជនជាតិបរទេសដែលទេីបផឹកជាមួយគាត់អស់មួយកំប៉ុងអំបាញ់មិញសោះ ។ គ្រានោះ ជនរងគ្រោះមានស្ថានភាពខ្សោយទៅៗក៏ដាច់ខ្យល់ស្លាប់ ស្របពេលរថយន្តសង្គ្រោះបន្ទាន់ចុះទៅដល់។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហេីយបាននាំស្ត្រីម្នាក់ដែលបានអង្គុយផឹកសុីជាមួយជនរងគ្រោះទៅសួរនាំនៅប៉ុស្ដិ៍ រដ្ឋបាលជ័យជំនះ និងធ្វេីសាក្សីផងដែរ ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកោសល្យវិច័យ ទេីបដឹងថា រូបគាត់ពិតជាខ្យល់គ ស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ទេីបធ្វេីកំណត់ហេតុប្រគល់ឲ្យទៅរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដេីម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិ និងចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖ ជីម ភារ៉ា