រថយន្ត Toyota ស៊េរីចាស់ទៅបុករថយន្តស្ទួចពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួស យ៉ាងដំណំ

ភ្នំពេញ  ៖  បុរសម្នាក់បេីករថយន្តToyota ស៊េរីចាស់មួយបាំងកន្លះទៅបុករថយន្តហុីយ៉ាន់ដាយ ប្រភេទរថយន្តស្ទួចពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ  និងធ្វេីឲ្យខ្លួនឯងរងរបួសហូរឈាមពេញខ្លួន  បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៨  និង១០នាទីយប់ថ្ងៃទី១២  ខែតុលា  ឆ្នាំ ២០២១  នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ  ក្នុងសង្កាត់ជេីងឯក  ខណ្ឌដង្កោ  រាជធានីភ្នំពេញ  ។ 
 យោងតាមប្រភពព័ត៌មានពីកន្លែងេីតហេតុបានឲ្យដឹងថា  មុនកេីតហេតុគេឃេីញរថយន្តម៉ាក  ហុីយ៉ាន់ដាយ  ប្រភេទស្ទួច  ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ  3F-7826 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីកេីតទៅលិច ក្នុងយឺតៗនិងសុីញ៉ូស្ដាំផងដែរ  ។ ខណៈពេលនោះស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាក  Toyota ស៊េរីចាស់មួយបាំងកន្លះ  ពណ៌ខៀវ  ពាក់ស្លាកលេខ  (រាជការ  1593 ) ធ្វេីដំណេីរស្របទិសគ្នាក្នុងល្បឿនលឿន  និងមិនប្រយ័ត្នបានបុករថយន្តស្ទួចពីក្រោយពេញទំហឹង  បណ្ដាលឲ្យរថយន្ត  Toyota មួយបាំងកន្លះរងការខូចខាតយ៉ាងដំណំ  និងធ្វេីឲ្យតៃកុងរងរបួសហូរឈាមពេញខ្លួនប្រាណផងដែរ  ។ 
  ក្រោយកេីតហេតុ  តៃកុងរថយន្តToyotaមួយបាំងកន្លះត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ ដេីម្បីព្យាបាលរបួស ទុករថយន្តនៅកន្លែងកេីតហេតុដេីម្បីឲ្យសាច់ញាតិបងប្អូនចុះមកសម្របសម្រួលជាមួយភាគីរថយន្តស្ទួច  ។ ចុងក្រោយដោយមេីលស្ថានភាពជាក់ស្ដែងនិងមានការយោកយល់គ្នា  ទេីបភាគីរថយន្តស្ទួចយល់ព្រមស្មេីគ្នា ដោយយករថយន្តទៅជួសជុលរៀងៗខ្លួន  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner