មន្ត្រីក្រសួងយុត្តិធម៌៥រូបក្នុងចំណោម៤៦៤រូប រកឃើញឆ្លងកូវីដ១៩ ក្រោយបុណ្យភ្ជុំបិណ្ឌ (Video Inside)

មន្ត្រី៥រូបក្នុងក្រសួងយុត្តិធម៌ ត្រូវបានរកឃើញឆ្លងកូវីដ១៩ ក្នុងការធ្វើតេស្តបន្ទាប់ពីបានចូលធ្វើការឡើងវិញក្នុង ពិធីបុណ្យភ្ជុំបិណ្ឌរួច។ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឲ្យមន្ត្រីរាជការ, កម្មករនិយោជិតតាមសហគ្រាសនិងរោងចក្រទូទាំងប្រទេសធ្វើតេស្តដើម្បីការទប់ស្កាត់បង្កាការឆ្លងជម្ងឺរាតត្បាតកូវីដ១៩។

ប្រមុខរាជរដ្ឋាភិបានបានជួន ដំណឹងមុននេះបញ្ជាក់ថាគេកំពុងតែពិនិត្យដោយការយកចិត្តទុកដាក់លើស្ថានភាពវិវត្តន៍ឆ្លងកូវីដ១៩ក្រោយពិធី បុណ្យភ្ជុំបិណ្ឌទើបបញ្ចប់នេះ នៅមុនការសម្រេចចិត្តចុងក្រោយថាតើកម្ពុជា នឹងត្រូវបើកឬបន្តបិទបន្ថែមទៀត នូវដំណើរការសេដ្ឋកិច្ចគ្រប់វិស័យនាចុងឆ្នាំ២០២១នេះ។

សេចក្តីប្រកាសព័ត៌មានពីក្រសួងយុត្តិធម៌នៅថ្ងៃទី១១តុលាបញ្ជាក់ថា​ក្នុងចំណោមការធ្វើតេស្តលើមន្ត្រីរាជការ ចំនួន៤៦៤រូបនៃក្រសួងយុត្តិធម៌ នោះ, មានតែមន្ត្រី៥រូបតែប៉ុណ្ណោះដែលបានរកឃើញមានវិជ្ជមានកូវីដ១៩ កម្រិតស្រាលនិងពួកគេមិនមានចេញនូវរោគសញ្ញានោះឡើយ។ ក្រសួងយុត្តិធម៌បានអំពាវនាវដាស់តឿនមន្ត្រី រាជការក្នុងក្រសួង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការចម្លងនិងការឆ្លងនៃមេរោគកូវីដ១៩ដោយត្រូវប្រកាន់ ខ្ជាប់នូវវិធានការគន្លឹះ៣កុំនិងបីការពារ ។

នៅថ្ងៃទី១២តុលានេះផងដែរ, តួលេខឆ្លងកូវីដ១៩នៅទូទាំងប្រទេស ត្រូវគេបញ្ជាក់ ថា មានចំនួន២៦៧ករណី ដែលជាតួលេខស្ថិតក្នុងខ្ទង់ជាង២០០ករណីជាដដែលក្នុងរយៈពេល៩ថ្ងៃជាប់គ្នាមកហើយ នេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner