អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៣៩លាន៤៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៨៨ម៉ឺននាក់ និងជាសះស្បើយ២១៦លាន៨៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៣៩លាន៤៧ម៉ឺន៧ពាន់១១១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៨៨ម៉ឺន១ពាន់៥៣៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២១៦លាន៨៣ម៉ឺន៦ពាន់៣៧៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៥លាន៤៣ម៉ឺន១ពាន់១៦៧នាក់ ស្លាប់ចំនួន៧៣ម៉ឺន៧ពាន់៥៨៤នាក់ និងជាសះស្បើយចំនួន៣៤លាន៩៩ម៉ឺន៧ពាន់៩៦៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៥០០នាក់ ស្លាប់៤៥ម៉ឺន១ពាន់២២០នាក់ និងជាសះស្បើយ៣៣លាន៣៣ពាន់៥ពាន់៣០១នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៥៩ម៉ឺន៩៧នាក់ ស្លាប់ចំនួន៦០ម៉ឺន១ពាន់៤៤២នាក់ និងជាសះស្បើយ២០លាន៧២ម៉ឺន៤៩៦នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner