ខណៈកំពុងស្ថិតក្រោមសម្ពាធ តាលីបង់ឆ្លៀតជួបគណៈប្រតិភូសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក ដើម្បីជំរុញការគាំទ្រ

ដូហា៖ ក្រុម​តា​លី​បង់​បាន​ធ្វើ​កិច្ចចរចា​ទល់មុខ​គ្នា​ជា​លើកដំបូង​ជាមួយ​គណៈប្រតិភូ​អាមេរិក​-​សហភាព​អឺរ៉ុប​នៅប្រទេស​កាតា ​ស្របពេលដែល​ទីក្រុង​ព្រុច​សែល​បាន​សន្យា​​ផ្តល់​ជំនួយ​ ១​ពាន់​លាន​អឺរ៉ូ ឬស្មើនឹង ១,២ពាន់​លាន​ដុល្លារ​ដល់​អា​ហ្វ​ហ្គានី​ស្ថាន​។​

​នៅ​ឯ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ដូ​ហា ​និង​សន្និសីទ​នៃ​ប្រទេស​មានសេដ្ឋកិច្ច​ធំៗ​របស់​ពិភពលោក G20 សារ​សម្រាប់​ក្រុមតា​លី​បង់​គឺ​ដូចគ្នា ក្នុងនោះរួមមាន៖ ​ពិភពលោក​ប្តេជ្ញា​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​​ ដែល​រងគ្រោះ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ​ហើយ​ប្រទេស​នេះ​មិន​ត្រូវ​ក្លាយជា​មូលដ្ឋាន​របស់​ពួក​សកម្មប្រយុទ្ធ​ទេ​។ ជាមួយគ្នានេះ ប្រធាន​គណៈកម្មការ​ស​ហ​ភាព​អឺរ៉ុប​លោក​ស្រី Ursula von der Leyen បានគូសបញ្ជាក់ថា ជំនួយ​នេះ​គឺ​ដើម្បី​បញ្ចៀស​ការដួលរលំ​ផ្នែក​មនុស្សធម៌​និង​សេដ្ឋកិច្ចសង្គម​​ ហើយថា ជំនួយ​គឺជា​ការគាំទ្រ​ដោយ​ផ្ទាល់​សម្រាប់​ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន ហើយ​នឹង​ត្រូវ​ផ្ទេរ​ទៅកាន់​បណ្តា​អង្គការ​អន្តរជាតិ​មិនមែន​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​តា​លី​បង់​ ដែល​ទីក្រុង​ព្រុច​សែល​មិន​ទទួលស្គាល់​នោះទេ​។

សហភាព​អឺរ៉ុប​បាន​បើក​កិច្ចប្រជុំ​កំពូល G20​ តាម​អន​ឡាញ ​ដោយ​សន្យា​ផ្តល់​កញ្ចប់​ថវិកា​មួយ​ពាន់​លាន​អឺរ៉ូ ​រួម​ទាំង​ប្រាក់​សម្រាប់​តម្រូវកា​រម​នុស្ស​ធម៌​បន្ទាន់ ​និង​ប្រទេស​ជិតខាង​អា​ហ្វ​ហ្គានី​ស្ថាន ​​ត្រូវ​ទទួលយក​ជនជាតិ​អា​ហ្វ​ហ្គានី​ស្ថានដែល​ភៀសខ្លួន​ពីតា​លីបង់​។​ បច្ចុប្បន្នតា​លី​បង់​កំពុង​ស្វែងរក​ការទទួលស្គាល់​ ក៏ដូចជា​ជំនួយ​ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​មនុស្សធម៌​ បន្ទាប់ពី​ពួកគេ​បាន​វិលត្រឡប់​មក​កាន់​អំណាច​វិញ​កាលពី​ខែ​សីហា ​បន្ទាប់ពី​ការដក​កងទ័ព​អាមេរិក៕ ប្រភព៖ CNA ​

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner