ប្រមុខការទូតចិនផ្តល់សំណើ ៤ ចំណុច ដើម្បីដោះស្រាយបញ្ហាអាហ្វហ្គានីស្ថាន

រ៉ូម៖ លោក វ៉ាង យី តំណាងពិសេសរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ហើយក៏ជាសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ថ្លែងថា ក្រុមប្រទេសមានសេដ្ឋកិច្ចធំៗទាំង ២០ ហៅកាត់ថា G20 គួរតែប្រើប្រាស់បុគ្គលិកលក្ខណៈ និងភាពខ្លាំងរបស់ខ្លួន ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រទេសអាហ្វហ្គានីស្ថាន និងតំបន់។

លោក វ៉ាង បានផ្តល់សំណើ ៤ ចំណុចលើការដោះស្រាយបញ្ហា រួមទាំងវិបត្តិមនុស្សធម៌ និងអំពើភេរវកម្មនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ នៅពេលចូលរួមកិច្ចប្រជុំកំពូលបន្ទាន់ នៃក្រុមមេដឹកនាំពិសេស G20 ស្តីពីអាហ្វហ្គានីស្ថាន។ បើតាមលោក វ៉ាង អាហ្វហ្គានីស្ថានកំពុងស្ថិតនៅលើផ្លូវបំបែកដែលមានទាំងឱកាសនិងបញ្ហាប្រឈម ការលំបាក និងក្តីសង្ឃឹម។ តាមរយៈបទពិសោធន៍ពី ២០ ឆ្នាំកន្លងមកបង្ហាញថា ប្រទេសនេះមួយគួរតែជ្រើសរើសផ្លូវអភិវឌ្ឍន៍របស់ខ្លួន ដោយផ្អែកលើលក្ខខណ្ឌរបស់ខ្លួន ហើយការដាក់មនោគមន៍វិជ្ជា និងអន្តរាគមន៍យោធាដើម្បីធ្វើអន្តរាគមន៍ក្នុងកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ នឹងនាំឱ្យមានភាពច្របូកច្របល់ឥតឈប់ឈរ និងគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរផងដែរ។

លោក វ៉ាង ក៏បានអំពាវនាវឱ្យក្រុមប្រទេស G20 គោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់អាហ្វហ្គានីស្ថាន ហើយទុកឱ្យប្រជាជនអាហ្វហ្គានីស្ថានសម្រេចចិត្តលើជោគវាសនារបស់ពួកគេ ដើម្បីរួមចំណែកដល់អាហ្វហ្គានីស្ថាន និងសន្តិភាពក្នុងតំបន់ ក៏ដូចជាស្ថិរភាព វិបុលភាព និងការអភិវឌ្ឍ៕ ប្រភព៖ CGTN

Taliban fighters patrol in the Wazir Akbar Khan neighborhood in the city of Kabul, Afghanistan, Wednesday, Aug. 18, 2021. The Taliban declared an “amnesty” across Afghanistan and urged women to join their government Tuesday, seeking to convince a wary population that they have changed a day after deadly chaos gripped the main airport as desperate crowds tried to flee the country. (AP Photo/Rahmat Gul)
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner