Cristiano Ronaldo រកបាន Hat-trick ១០ ដងសម្រាប់ជម្រើសជាតិ ខណៈ Portugal 5-0 Luxembourg

ការស៊ុតបាល់បញ្ចូលទី Hat-trick អាជីពលើកទី ៥៨ ពីកីឡាករ Cristiano Ronaldo បានជួយក្រុមជម្រើសជាតិ Portugal យកឈ្នះក្រុមម្ចាស់ផ្ទះ Luxembourg ក្នុងលទ្ធផល ៥-០ ក្នុងវគ្គជម្រុះពូល A នៃការប្រកួត World Cup កាលពីយប់មិញ ។

Ronaldo រកបាន៣គ្រាប់ដោយ ពិន័យ១១ម៉ែត្រ ពីរគ្រាប់ នៅនាទី ៨ នាទី១៣ មុនពេលមិត្តរួមក្រុម Manchester United កីឡាករ Bruno Fernandes នៅនាទី១៧ និងកាតែតបាល់បញ្ចូលទីរបស់ Joao Palhinha នៅនាទី៦៩ មុនពេលគ្រាប់បាល់ Hat-trick របស់ Ronaldo នៅនាទី៨៧ ។


គួរអោយដឹងផងដែរថា Ronaldo បានក្លាយជាបុរសដំបូងគេដែលរកបានគ្រាប់បាល់សម្រាប់ជម្រើសជាតិចំនួន ១០ ដង នឹងរកបានគ្រាប់បាល់សរុប ១១៥ គ្រាប់ពីការប្រកួត ១៨២ លើក ។ សម្រាប់ជ័យជម្នះនេះ បាននាំអោយ Portugal ស្ថិតនៅលេខ២ ក្នុងពូលA ឆ្លងកាត់៦ប្រកួត មាន១៦ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Serbia ដែលឆ្លងកាត់៧ប្រកួត មាន ១៧ ពិន្ទុ ៕


ប្រភព ៖ dailymail

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner