លោក Ole Gunnar Solskjaer កំពុងរងសម្ពាធបន្ទាប់ពីក្រុម ឈ្នះតែ ២ ដងសម្រាប់ ៦ ប្រកួតចុងក្រោយ

អ្នកគាំទ្របិសាចក្រហមជាច្រើនកំពុងអំពាវនាវឱ្យ គ្រូបង្វឹកសញ្ជាតិ ន័រវេស លោក Ole Gunnar Solskjaer ចុះចេញពីតំណែង បន្ទាប់ពីក្រុម Manchester United ឈ្នះតែ ២ ដងសម្រាប់ ៦ ប្រកួតចុងក្រោយ ។ នេះបើតាមការចុះផ្សាយរបស់ The Sun នៅថ្ងៃទី១៣ ខែតុលានេះ ។


ក្រុមរបស់លោក Solskjaer បានត្រឹមស្មើ ១-១ ជាមួយក្រុម Everton នៅកីឡដ្ឋាន Old Trafford កាលពីថ្ងៃសៅរ៍ ។ ក្រុមយក្សនៅក្របខ័ណ្ឌ Premier League ក៏បានរងបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើលពីក្រុម Aston Villa, West Ham និង Young Boys ក្នុងរដូវកាលនេះ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner