វៀតណាម​បាន​​វ៉ាក់សាំង​ពី​អាមេរិក​ ​ជិត​២​លាន​ដូ​ស​ទៀត​

វៀតណាម​បាន​ទទួល​វ៉ាក់សាំង​ ​ប្រភេទ​ ​P​f​i​z​e​r ​ចំនួន​១​,​៩​៩​៩​,​៥​៣​០​ដូ​ស​ទៀត​ ​ពី​សហរដ្ឋអាមេរិក​ ​តាមរយៈ​យន្ត​ការ​កូ​វ៉ា​ក់ ​នាំឲ្យ​ចំនួន​វ៉ាក់សាំង​ដែល​វៀតណាម​ទទួល​បាន​ពី​អាមេរិក​ ​កើន​ដល់​ ​៩​.​៥​លាន​ដូ​ស​ហើយ​ គិតត្រឹមថ្ងៃទី១៣ តុលា។

​ចាប់តាំង​ពី​កើតមាន​កូ​វី​ដម​ក​ ​សហរដ្ឋអាមេរិក​បាន​ចំណាយ​ ​ច្រើនជាង​២​៦​.​៧​លាន​ដុល្លារ​អាមេរិក​ ​ជួយ​ដល់​ប្រទេស​វៀតណាម​ ​នេះ​បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​វៀតណាម​។​ ​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​ ​៣​៩​.​១​លាន​នាក់​ហើយ​ ​ត្រឹមតែ​១​ដូ​ស​ ​តែ​អ្នក​ចាក់​ដូ​ស​ទី​២​ ​មាន​ប្រមាណ​១​៦​.​១​លាន​នាក់​។​

​វៀតណាម​គ្រោង​នឹង​ប្រមូល​វ៉ាក់សាំង​ឲ្យបាន​ប្រមាណ​១​៥​០​លាន​ដូ​ស​ ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ ​យ៉ាងតិច​ ​៧​០​ភាគរយ​ ​នៅ​ត្រឹម​ឆ្នាំក្រោយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner