Man Utd ចង់ចុះហត្ថលេខាលើខ្សែការពារស្តាំរបស់ Rangers ដែលជា រ៉ាដាផ្ទេររបស់ Everton ក្នុងតម្លៃ ១០ លានផោន

យោងតាមរបាយការណ៍ ក្លឹបបានឲ្យដឹងថា MANCHESTER UNITED កំពុងពិចារណាលើការផ្លាស់ប្តូរ តារាវ័យជំទង់ Nathan Patterson ដែលមានតម្លៃ ១០ លានផោន ដើម្បីផ្តល់ការប្រកួតប្រជែងសម្រាប់ខ្សែការពារស្តាំ Aaron Wan-Bissaka ។


បិសាចក្រហម និងគូប្រជែង Everton គឺជាក្រុមពីរក្នុងចំណោមក្រុមជាង ១២ នៅទូទាំងទ្វីបអឺរ៉ុបដែលបានបង្ហាញការចាប់អារម្មណ៍លើកីឡាករវ័យ ១៩ ឆ្នាំ នេះបើយោងតាមគេហទំព័រ 90min.com ។ វេទិកាព័ត៌មានបាល់ទាត់បានបង្ហាញថាក្រុមបិសាចក្រហមនឹងធ្វើការផ្លាស់ប្តូរខ្សែការពារស្តាំថ្មីនៅខែមករា បន្ទាប់ពីខកខានគោលដៅ នារដូវក្តៅ។


គ្រូបង្វឹកក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer ចង់បានការជ្រើសរើសថ្មីដើម្បី“ ប្រកួតប្រជែងកីឡាករវ័យ ២៣ ឆ្នាំជាជាងគ្រាន់តែយកមកជំនួស” ។
សូមបញ្ជាក់ថា Patterson បានចូលរួមជាមួយ Rangers ក្នុងឆ្នាំ ២០១៩ ដែលកិច្ចសន្យារហូតដល់ឆ្នាំ ២០២២ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner