ទីបំផុតសភាតំណាងរាស្រ្តបក្សប្រជាធិបតេយ្យបញ្ជូនបទចោទប្រកាន់ទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីទៅកាន់ព្រឹទ្ធសភាហើយ

សហរដ្ឋអាម៉េរិក៖ ទីបំផុតសភាតំណាងរាស្រ្តបក្សប្រជាធិបតេយ្យនៅថ្ងៃទី១៥ ខែមករានេះ បានបញ្ជូនបទចោទប្រកាន់ទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីអាមេរិកទៅកាន់ព្រឹទ្ធសភាហើយ ជាទីដែលសមាជិកសភានឹងត្រូវធ្វើការសម្រេចចិត្តថាតើគួរបន្ត ឬក៏ដកតំណែងពីលោក ត្រាំ ។

ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផែលឡូស៊ី បានចុះហត្ថលេខាលើនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ជាមួយការចោទប្រកាន់ចំនួនពីរករណីធំៗគឺការរំលោភអំណាច និងបង្កការាំងស្ទះដល់កិច្ចការស៊ើបអង្កេតរបស់ សភា ជុំវិញរឿងអាស្រូវដែលគេចោទថា លោកបានគំរាមកាត់បន្ថយជំនួយយោ ធា ជាការដាក់សម្ពាធលើមេដឹកនាំបរទេស គឺប្រធានាធិបតីអ៊ុយក្រែន ឲ្យស៊ើបអង្កេតលើកូនប្រុសលោក ចូ បៃប៊ិន និងលោក ចូ បៃប៊ិន ផ្ទាល់ ដែលជាគូប្រជែងដ៏លេចធ្លោរមួយរូបមកពីបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ ។ប៉ុន្តែលោក ដូណាល់ ត្រាំ បានទាត់រាល់ការចោទប្រកាន់ទាំងអស់នេះ និងចាត់ទុកថា នីតិវិធីប្រឆាំងនឹងរូបលោក គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារដ៏អាក្រក់បំផុត ។

សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីទី ៣ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលត្រូវបានសភាតំណាងរាស្ត្រដំណើរការនីតិវិធីដកតំណែង ហើយការដកតំណែងខាងលើនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រព្រឹត្តិទៅនៅថ្ងៃអង្គារទី២១ ខែមករា (ម៉ោងក្នុងតំបន់) ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner