រថយន្ត Morning បុកគូទកាមរីហាយព្រីតបណ្ដាលឲ្យរេចង្កូចទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតអស់៥ ផ្ទាំង

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Morning មួយគ្រឿងជ្រុលទៅបុករថយន្តកាមរីហាយព្រីត ពីក្រោយបណ្តាលរថយន្តហាយព្រីតរេចង្កូតទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវរលំអស់៤ផ្ទាំង និងវៀច១ផ្ទាំង ឯរថយន្តខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យនារីម្នាក់បើករថយន្តហាយព្រីត រងរបួសបែកក្បាល កាលពីវេលាម៉ោង ១២យប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៏ ទី១៦ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២៧១ កែងផ្លូវ៤៦៤ ស្ថិតក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តកាម រីហាយព្រីត ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2Z-1525ធ្វើដំណើរតាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៍មានបុរសម្នាក់ បើកបររថយន្ត Morning មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-1607ធ្វើដំណើរ មកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុក រថយន្តហាយព្រីតពីក្រោយចំហៀងខាងស្ដាំបណ្ដាលឲ្យរថយន្តហាយព្រីីតរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួលរលំអស់៤ផ្ទាំងនិងមួយផ្ទាំងទៀត វៀចចេញពីជួរ ឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណុំ និងបណ្ដាលឲ្យនារីម្នាក់បើក រថយន្តហាយប្រ៊ីតរងរបួសបែកក្បាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner