រថយន្តFORD RANGER ពាក់ស្លាកលេខ កម្ពុជា HAN LYTY បុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្ត FORD RANGER ពាក់ស្លាកលេខ កម្ពុជា HAN LYTYក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្សីុ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ- 5191បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកFORD RANGER ពណ៌ស ពាក់ស្លាកលេខ កម្ពុជា NAN LYTYបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនសង្ស័យស្រវឹងស្រាផងបានធ្វើដំណើរស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយរថយន្តសាំយ៉ុងពេញទំហឹងបណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។ ភ្លាមៗនោះភាគីទាំងសងខាងបានចុះពីលើរថយន្ត ហើយប្រកែកគ្នាយកត្រូវរៀងៗខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ ហើយឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តFORD RANGERយល់ព្រមសង ៥០មុឺនរៀលទៅឱ្យភាគីខាងរថយន្តសាំយ៉ុងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner