តួលេខឆ្លងជំងឺកូវីដ១៩ធ្លាក់ចុះ៣ករណីថែមទៀត (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានថយចុះ៣ករណីបើប្រៀបធៀបនឹងម្សិលមិញ ដែលជាការបង្ហាញនូវសញ្ញាល្អក្នុងស្ថានភាពភាពដែលកម្ពុជាត្រៀមនឹងបើកដំណើរការសេដ្ឋកិច្ចគ្រប់វិស័យ សាឡើងវិញជាដំណាក់កាលក្នុងបរិបទរៀនរស់នៅជាមួយនឹងកូវីដ១៩។

តួលេខឆ្លងថ្មីថ្ងៃនេះ មានចំនួន២៦៥ ករណីបើប្រៀបធៀបនឹងការឆ្លងម្សិលមិញមានចំនួន២៦៨ករណី។ តួលេខឆ្លងស្ថិតក្នុងខ្ទង់ជាង២០០ករណីនេះ បានកើតឡើង១២ថ្ងៃជាប់គ្នាមកហើយ។ ការឆ្លងថ្មីនៅថ្ងៃនេះ រួមមាន២៤៧ករណីជាការឆ្លងចូលក្នុងសហគមន៍ និង១៨ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បាន កើនឡើង៣ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានថយចុះ៦ករណី។ ចំណែកការស្លាប់ថ្មីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន២៦នាក់ដែលកើនឡើងម្នាក់ ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្ស ដែល បានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល២៣៦ថ្ងៃ កន្លងមកនេះ បានកើនឡើងដល់៩ម៉ឺន៦ពាន់ ៨៣៧ករណី ។

កម្ពុជាគិតត្រឹមថ្ងៃទី១៥ ខែតុលា ការឆ្លងសរុបទូទាំងប្រទេស មានចំនួន១១ម៉ឺន៦ពាន់១៤០ ករណី, ការស្លាប់សរុបកើនចំនួន២ពាន់៦១០នាក់ និងការព្យាបាលជាសះស្បើយ សរុបមានចំនួន១១ ម៉ឺន ១៥៤នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner