នគរបាលខណ្ឌឬស្សីកែវ បង្ក្រាបករណី លួចកាត់ខ្សែរភ្លើង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងវត្ថុតាងមួយចំនួន
ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌ បានបង្ក្រាបករណី លួចកាត់ខ្សែរភ្លើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០២:៣០នាទី ត្រង់ចំនុចផ្ទះលេខ២៤ ផ្លូវលំ ក្រុម ០៤ ភូមិ ផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ដោយមានជនរងគ្រោះឈ្មោះ ធូ យូណាយធិស្ទេត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខែ្មរ មុខរបរបុគ្គលិកលក់សាំង ស្នាក់នៅផ្ទះលេខជួល ផ្លូវលំភូមិ ផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
ចំណែកជនសង្ស័យឈ្មោះ រិន ដារ៉ា ភេទ ប្រុស អាយុ ២៥មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុម១៤ ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ប្រេីប្រាស់សារធាតុញៀននិងតេស្តអវិជ្ជមានកូវីដ១៩)។
សម្ភារះដកហូតបានរួមមាន៖ ខ្សែភ្លើងប្រវែង០៤ម៉ែត្រ (បានប្រគល់ជូនម្ចាស់វិញ), ដែកដងា្កប់ចំនួន០១, កង្រ្តៃកាត់ខ្សែរភ្លើងចនួន០១។
មន្ត្រីនគរបាលខណ្ឌ បានបន្តថា មុនពេលកើតហេតុ កំលាំងខណ្ឌនិងប៉ុស្តិ បានធ្វើការល្បាតមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើងលើបង្គោលភើ្លង ក៏ហៅអោយចុះមកក្រោមធ្វើការត្រួតពិនិត្យ ឃើញខ្សែរភ្លើងកាត់រួចប្រវែង០៤ម៉ែត្រ និងឧបករណ៍កន្រ្តៃកាត់ខ្សែរភ្លើង ទើបសមត្ថកិច្ចបាននាំជនសង្ស័យ មកប៉ុស្តិទួលសង្កែទី១ ធ្វើការសួរនាំ និងចាត់ការតាមនិតិវិធី ៕ ដោយប៊ុនធី និងវណ្ណលុក