សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ឧបាសិកា ម៉ឺន ថុន ម្តាយបង្កើតលោក មួន សារ៉ន

ភ្នំពេញ៖ សារលិខិតចូលរួមរំលែកទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែតុលា បញ្ចាក់ថា «សម្តេច និងភរិយាមានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឧបាសិកា ម៉ឺន ថុន ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម បានទទួលមរណភាព នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ១:២៦ រំលងអាត្រាធ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។

សម្តេចតេជោ និងភរិយា សូមសម្តែងនូវការសោកស្តាយដោយក្តី ស្រណោះអាឡោះអាល័យ ចំពោះមរណភាពរបស់ឧបាសិកា ម៉ឺន ថុន គឺជាការបាត់បង់នូវអ្នកម្តាយ ជីដូន ជីទួត ប្រកបដោយសង្គហធម៌ដ៏ល្អ និងព្រហ្មវិហារធម៌ ដែលមិនចេះរីងស្ងួត ចំពោះកូន និងចៅជាទីស្រលាញ់។

សម្តេច និងភរិយា សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា ម៉ឺន ថុន សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner