ល្បងចោរដ៏ល្បីម្នាក់លួចលុយលោក នៅតាមវត្តនានាក្នុងខេត្តកំពង់ឆ្នាំងជាច្រើនដងត្រូវបានសមត្ថកិច្ចតាមចាប់ដល់ ខេត្តបាត់ដំបង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ដែលជំនាញខាងលួចលុយ ព្រះសង្ឃតាមវត្ត ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង តាមចាប់ខ្លួនបាននៅរសៀលថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២១ ដល់លំនៅដ្ឋានរបស់ខ្លួនក្នុងទីរួមខេត្តបាត់ដំបង ។

យោងតាមប្រភពពីមន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី
១៧ ខែតុលា ឆ្នាំ ២០២១នេះ បានឲ្យដឹងថា ជនសង្ស័យដែលជំនាញ លួចលុយ ព្រះសង្ឃតាមវត្តនានាខាងលើមានឈ្មោះ ស៊ូ គីមហ៊ុល ភេទប្រុសអាយុ ៣៤ ឆ្នាំមានទីលំនៅភូមិកូរដ្ឋាន ឃុំទឹកថ្លា ស្រុកសេរីសោភ័ណ្ឌ ខេត្តបាត់ដំបង ។

ប្រភពដដែលបានបន្តថាក្រោយពេលមានសកម្មភាពលួចលុយតាមវត្តនានាក្នុងខេត្តកំពង់ឆ្នាំង កាលពីពេលកន្លងទៅ និងជាក់ស្ដែង នៅវត្តសំប៉ាន ស្ថិតក្នុងភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុសបានបាត់លុយចំនួន២លើក លើកទី ១ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១ បានបាត់លុយចៅអធិការវត្តសំប៉ាន ចំនួន ១០លានរៀល។

ក្រោយមកលើកទី ២ នៅថ្ងៃទី
២០ ខែកញ្ញា ឆ្នាំ ២០២១ បានបាត់លុយលោកក្នុងសង្រ្គាជវត្ត ចំនួន ១៥លានរៀល ។ ក្នុងសកម្មភាពខាងលើក៏មានជាប់ក្នុងកាមេរ៉ាសុវត្ថិភាពរបស់ព្រះសង្ឃផងដែរ ។

ដោយទទួលបាននូវព័ត៌មាននេះសមត្ថកិច្ចនគរបាល បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានកំណត់មុខសញ្ញាជនដៃដល់ ដែលមកពីខេត្តបាត់ដំបង ។

ប៉ុន្តែ ក្នុងពេលដែលពុំទាន់ចាត់ការបានផង ព្រោះជនសង្ស័យចល័តទីតាំងឈរជើងច្រើនកន្លែង ក៍ស្រាប់តែនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ វត្តក្រាំងលាវ ក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ក៍មានបាត់លុយ ព្រះសង្ឃ
ចំនួន ៣លានរៀលផងដែរ ដែលសកម្មភាពខាងលើគឺលួចគាស់ទ្វារកុដិ ចូលលួចថង់យាមព្រះសង្ឃតែម្ដង ខណៈដែលព្រះសង្ឃនិមន្តទៅឆាន់ចង្ហាន់នៅសាលាឆាន់ ។

ក្រោយពីមានកិច្ចសហការជាមួយសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលពី លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលា
ដំបូងខេត្តកំពង់ឆ្នាំង ដែលបាន វិញ្ញាតឲ្យពន្លាតដែនដី ក្នុងការបង្ក្រាបបទល្មើសខាងលើ ហើយក៏សម្រេចឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ស៊ូ គឹមហ៊ុល ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចលុយនៅវត្តសំប៉ាន ចំនួន 2លើក និងវត្តក្រាំងលាវចំនួន 1លើកពិតមែន ។

វត្តផ្សេងៗ ដូចជាវត្តទេពធីតារាម ហៅវត្តយាយទេព បានបាត់លុយ
ជាង ៩ពាន់ដុល្លារកាលពីពេលថ្មីៗនេះ ក៍ជនសង្ស័យខាងលើមិនបានសារភាពដែរ ។ សមត្ថកិច្ចជំនាញកំពុងតែបន្តសាក
សួរយ៉ាងយកចិត្តទុកដាក់ មុនឈានដល់ កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលា
ការដើម្បីចាត់ការតាមនិតិវិធី ៕
សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner