មេដឹកនាំថ្មីជប៉ុនដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរឡើងវិញ ក្រោយបង្អាក់ដំណើរការជាង១០ឆ្នាំ

លោក Fumio Kishida នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ដែល​រង​គ្រោះ ដោយ​គ្រោះ​រញ្ជួយ​ដី និង​មហា​រលក​យក្ស​ស៊ូណាមិ​កាល​ពី​ឆ្នាំ២០១១កន្លង​ទៅ ដោយ​ក្នុង​នោះ​ដែរ លោក​ក៏​បាន​ទៅ​ទស្សនា​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Fukushima ផង​ដែរ។ នេះ​ជា​លើក​ទី១ ហើយ​ដែល​លោក​បាន​ទៅ​តំបន់​នេះ​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី។

រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នេះ​ហើយ ត្រូវ​បាន​រង​គ្រោះ​បំផ្លិចបំផ្លាញ ដោយ​រលក​យក្ស​ចំនួន ២លើក ដែល​បណ្ដាល​ឱ្យ​មាន​ការ​លេច​ធ្លាយ​សារធាតុ​វិទ្យុ​សកម្ម​នុយក្លេអ៊ែរ​ចេញ​ពី​ម៉ាស៊ីន​រ៉េអាកទ័រ​នុយក្លេអ៊ែរ​នៅ​រោង​ចក្រ​នោះ។ ក្រោយ​មក កាក​សំណល់​វិទ្យុ​សកម្ម​ដែល​នៅ​សេសសល់​ទាំង​នេះ​ត្រូវ​បាន​បោសសម្អាត ដែល​នឹង​ត្រូវ​ការ​រយៈពេល​រាប់​សិប​ឆ្នាំ​ខាង​មុខ​ទៀត​។

លោក​នាយករដ្ឋមន្ត្រី Kishida បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដ៏​អាក្រក់​មួយ​ ដែល​បាន​កើត​ឡើង​កាល​ពី​ ១០ឆ្នាំ​មុន។

យ៉ាងណាមិញ លោក​ក៏​មាន​បំណង​បើក​ដំណើរ​ការ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ឡើង​វិញ​ដែរ ដោយ​លោក​យោង​លើ​ហេតុ​ផល​ថា នុយក្លេអ៊ែរ​អាច​ជួយ​បំពេញ​បន្ថែម​ដល់​ថាមពល​កកើត​ឡើង​វិញ​នៅ​ប្រទេស​ជប៉ុន។

លោក​បាន​និយាយ​ប្រាប់​សភា​ជប៉ុន​កាល​ពី​សប្ដាហ៍​មុន​ថា «វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​បើក​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ឡើង​វិញ»៕

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner