មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបបានទទួលការឧបត្ថម្ភអង្ករ១០តោនក្នុងឆ្នាំ២០២០នេះ ពីក្រុមហ៊ុនទឹកពិសាវីតាល់

សៀមរាប៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បន្តឧបត្ថម្ភអង្ករ១០តោនក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២០ ជូនដល់មន្ទីរពេទ្យកុមារអង្គរ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ។ មន្ទីរពេទ្យកុមារអង្គរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវស្នាដៃមួយចំនួនទាក់ទងនឹងទិសដៅនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដើម្បីកាត់បន្ថយអត្រាមរណភាពកុមារអាយុក្រោយ៥ឆ្នាំមិនឱ្យលើសពី១៥នាក់ក្នុងចំណោមកុមារ១០០០នាក់ ៖ ១- កាត់បន្ថយអត្រាមរណភាពទារកមិនឱ្យលើសពី១២នាក់ក្នុងចំណោមទារក១០០០នាក់ ។ ២- ស្ត្រីមានផ្ទៃពោះ បំបៅកូនដោយទឹកដោះ និងកុមារឱ្យមានប្រសិទ្ធិភាព។ ៣- បញ្ចប់បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ប្រភេទ និងបំពេញតម្រូវការអាហារូបត្ថម្ភសម្រាប់កុមារីវ័យជំទង់។ ៤- លើកកម្ពស់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ បង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យា និងជម្រុញឱ្យមានការច្នៃប្រឌិតបង្កើតថ្មី។

លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនវីតាល់ មានប្រសាសន៍ថា នេះជាឆ្នាំទី២ហើយ ដែលក្រុមហ៊ុនវីតាល់បានឧបត្ថម្ភអង្ករ១០តោនជូនមន្ទីរពេទ្យ បន្ទាប់ពីក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងឧបត្ថម្ភអង្ករ១០តោនក្នុង១ឆ្នាំ រយៈពេល ៣ឆ្នាំ កាលពីឆ្នាំ២០១៩កន្លងមក។ លោកបន្តថា «វីតាល់ តែងយកចិត្តទុកដាក់លើសកម្មភាពភាពមនុស្សធម៌ ហើយក្រុមការងារយើងបានយល់ដឹងច្បាស់ពីគុណតម្លៃនៃមន្ទីរពេទ្យកុមារអង្គរ ដែលបានធ្វើការយ៉ាងសកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់រយនាក់ជារៀងរាល់ថ្ងៃ។ លោកបានបង្ហើបឲ្យដឹងទៀតថា «ការចូលរួមរបស់យើងក្នុងថ្ងៃនេះ ជាមួយមន្ទីរពេទ្យកុមារអង្គរ បានមកពីមូលនិធិ២៥៛ របស់វីតាល់ ដែលយើងតែងដកថវិកា២៥៛ ពីការលក់វីតាល់ក្នុងមួយដប សម្រាប់ចូលរួមក្នុងការងារសង្គមនានា។ ជាមួយនឹងមូលនិធិ២៥៛នេះ យើងនឹងបន្តពង្រឹងវិសាលភាពនៃសកម្មភាពមនុស្សធម៌ជាច្រើនរូបភាពបន្ថែមទៀត ដើម្បីអតិថិជន សង្គម និងការអភិវឌ្ឍដោយមាននិរន្តរភាពទៅថ្ងៃអនាគត»។

លោក ទេព ណាវី នាយកប្រត្តិបត្តិការនៃមន្ទីពេទ្យកុមារអង្គរ បានស្ញើចសរសើរដល់ក្រុមហ៊ុនវីតាល់ ជាក្រុមហ៊ុនជាតិគំរូ ដែលតែងយកចិត្តទុកដាក់ដល់កម្មវិធីមនុស្សធម៌ និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានជួយគាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមរយៈការឧបត្ថម្ភអង្ករ១០តោនក្នុង១ឆ្នាំ។ ការចូលរួមនេះ បានជួយលើកទឹកចិត្តដល់មន្ទីរពេទ្យ និងក្រុមការងារឲ្យកាន់តែមានកម្លាំងចិត្តបម្រើសេវាកម្ម ពិនិត្យព្យាបាលកុមារកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងទៀត ខណៈមន្ទីរពេទ្យកំពុងត្រូវការជំនួយនេះ។

គួរបញ្ជាក់ផងដែរថា វីតាល់ ជាក្រុមហ៊ុនរបស់ខ្មែរ ដែលបានដំណើរកាលអស់រយៈពេល ១០ឆ្នាំមកហើយ និងបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ។ តាមរយៈមូលនិធិ២៥រៀល កន្លងមក វីតាល់ តែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម នានាដោយផ្តោតលើវិស័យ៤ធំៗ រួមមាន ១. វប្បធម៌ និងសាសនា ២. កីឡា និងសុខភាព ៣.បរិស្ថាន និង ៤.អប់រំ៕ ដោយ ស៊ាន សុផាត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner