ពិធីប្រកាស តែងតាំងព្រះគ្រូចៅអធិការស្តីទី ព្រះគ្រូសូត្រស្តាំ ព្រះគ្រូសូត្រឆ្វេង ស្តីទី វត្តគិរីសុវណ្ណ (ហៅវត្តត្រងិល) និង ស្រោចស្រពព្រះសុគន្ធវារី ស្ថិតក្នុងឃុំត្រងិល ស្រុកកំពង់លែង

កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅវត្តគីរីសុវណ្ណ(ហៅវត្តត្រងិល) ស្ថិតក្នុងឃុំត្រងិល  ស្រុកកំពង់លែង  ខេត្តកំពង់ឆ្នាំង មានប្រារព្ធពិធីប្រកាសសង្ឃដីកាសម្រេចតែងតាំងព្រះចៅអធិការស្តីទី គ្រូសូត្រស្តាំស្តីទី ព្រះគ្រូសូត្រឆ្វេងស្តីទី វត្តគិរីសុវណ្ណ(ហៅវត្តត្រងិល)និង ស្រោចស្រពព្រះសុគន្ធវារី ក្រោមព្រះអធិបតីភាព ព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង និង លោក សរ លាងប្រធានមន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តនិងចូលរួមពី លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង ព្រះអង្គ នុច មុនីព្រះលេខាគណខេត្ត អាជ្ញាធរដែនដី និង ពុទ្ធបរិស័ទចំណុះជើងវត្ត។ លោក សំ ចាន់ថន បានអោយដឹងថាៈ ស្រុកកំពង់លែងមានចំនួន៩ឃុំ ស្មើនឹង៤៤ភូមិមានប្រជាពលរដ្ឋចំនួន
១២,៤៣៧គ្រួសារ ស្មើនិង៦០,០៣៩នាក់ ស្រី៣៣,២១១នាក់ ។ ព្រះពុទ្ធសាសនាមានវត្តចំនួន២៨វត្តមានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន២២៧អង្គ, អាចារ្យចំនួន៨១នាក់និង  គណៈកម្មការវត្ត ៣៣៣នាក់។ គ្រឹស្តសាសនាមានព្រះវិហារសម្រាប់ថ្វាយបង្គំចំនួន
១២កន្លែង មានគ្រឹស្តសាសនិកចំនួន៦០៥នាក់។ ឥស្លាមសាសនា មានព្រះវិហារចំនួន១កន្លែង មានសាសនិកឥស្លាមចំនួន៣២នាក់។
ព្រះភិក្ខុជោតិវិរិយោ រាជ សារុំ ព្រះអនុគណស្តីទីស្រុកកំពង់លែង បានអានសង្ឃដីកាសម្រេចរបស់សាលាគណខេត្តកំពង់ឆ្នាំង សម្រេចតែងតាំងព្រះភិក្ខុ កូយ ចិន្តា  ជាព្រះគ្រូចៅអធិការស្តីទី  ព្រះភិក្ខុ យុត យ៉ត ជាព្រះគ្រូសូត្រស្តាំស្តីទី និងព្រះភិក្ខុ ស៊ង ស៊ត ជាព្រះសូត្រឆ្វេងស្តីទី វត្តគិរីសុវណ្ណ(ហៅវត្តត្រងិល) ស្ថិតក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។  បន្ទាប់មកព្រះសិរីធម្មញាណ សុខ ថាន លោក សរ លាង និង លោក សំ ចាន់ថន បានប្រគល់ និងប្រគេនសង្ឃដីសម្រេចតែងតាំងរួចមក! ព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្ត បានមានសង្ឃដីកាថាៈ ការប្រកាសផ្តល់តំណែងដល់មន្រ្តីសង្ឃនាពេលនេះគឺដើម្បីបំពេញអោយបានត្រឹមត្រូវនូវរចនាសម្ព័ន្ធនៃការគ្រប់គ្រង ការដឹកនាំផ្នែកពុទ្ធសាសនានិងដើម្បី កសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តអោយកាន់តែទទួលបានសមិទ្ធិផលថ្មីៗថែមទៀត ។ ពុទ្ធចក្រ និង អាណាចក្រ សំខាន់ត្រូវប្រតិបត្តិនូវព្រះធម៌ សាមគ្គីធម៌ និងកសាងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា។  វត្តអារាមជាទីជំរកអប់រំ ចរិយាធម៌ ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំង ស្នងឬសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហឹង្សាគ្រួសារ និង សង្គមជាតិ ។

លោក សរ លាង បានថ្លែងថាៈរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព ពេញលេញ វិស័យពុទ្ធ ចក្រ និងអាណាចក្រ មានការអភិវឌ្ឍរីកចម្រើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូរធារ និងមានសិទ្ធិគោរពតាមជំនឿសាសនា រៀងៗខ្លួន ។ ជាពិសេសប្រទេសកម្ពុជា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដូចនេះមានប្រជាពលរដ្ឋជាច្រើន បានគោរពប្រតិបត្តិព្រះពុទ្ធសាសនា  ។
លោក សរ លាង ក៏បានផ្ដាំផ្ញើដល់ព្រះគ្រូចៅអធិការនិងព្រះគ្រូសូត្រឆ្វេងស្តាំដែលទើបនិងតែងតាំងថ្មីត្រូវសហការសាមគ្គីជាមួយអាចារ្យគណៈកម្មការអោយបានល្អគឺត្រូវប្រតិបត្តិតាមតួនាទីភារកិច្ចដែលថ្នាក់លើបានកំណត់ ជៀសវាងកើតមានអធិករណ៍នៅក្នុងវត្ត។

លោក សរ លាង ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់ដោយធ្វើអនាម័យជាប់ជាប្រចាំ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិង ម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង ។ហើយ សូមបងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅអោយខិតខំរៀនសូត្រ ជៀសអោយឆ្ងាយពីគ្រឿងញៀន និង អំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម និងបង្កើនមុខរបររកចំណូលប្រចាំថ្ងៃ បង្កបង្កើនផលអោយបានទាន់រដូវ ។ ព្រមទាំងបានណែនាំអោយគ្រប់វត្ត គ្រប់តំបន់ទេសចរណ៍ត្រូវដាក់ប្រព័ន្ធការពាររន្ទះកុំអោយកើតមានហានិភ័យដល់ភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋ ជាពិសេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាពអោយនៅគង់វង្ស៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner