អភិបាលខេត្តខេប ចែកសម្ភារៈ ជូនដល់ក្រុមគ្រូពេទ្យចតុព្យាបាល និងបើកយុទ្ធនាការ ចាក់ថ្នាំការពារជម្ងឺ គោ-ក្របី ដល់ពលរដ្ឋ

ខេត្តកែប៖ ក្នុងពិធីចែកសម្ភារៈ ជូនដល់ក្រុមគ្រូពេទ្យចតុព្យាបាល និងបើកយុទ្ធនាការ ចាក់ថ្នាំការពារជម្ងឺ គោ-ក្របី ក្រោមការរៀបចំឡើងដោយមន្ទីរកសិកម្ម ខេត្តកែប ស្ថិតនៅភូមិ ភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅថ្ងៃ ទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ធ អភិបាល នៃគណអភិបាលខេត្តកែប បានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួម ចិញ្ចឹមសត្វ នឹងដាំបន្លែរចម្រុះ មិនមានជាតិគីមី ដើម្បីហូបខ្លួនឯង កាត់បន្ថយការនាំចូល ពីប្រទេសជិតខាង ដែលមានជាតិគីមីនាំឲ្យប៉ះពាល់ ដល់សុខភាព ហើយយើងក៏អាចយកទៅលក់នៅទីផ្សារ ក្នុងស្រុកយើង នឹងទីផ្សារផ្សេងៗទៀត ដោយសុំឲ្យមន្ទីរកសិកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្ម រកទីផ្សារឲ្យនេះគឺជាគោលការមួយយ៉ាង សំខាន់ក្នុងការការពារ សុខភាព និងបង្កើនមុខរបរ ទ្រទ្រង់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាឲ្យបានល្អប្រសើរ ឈានទៅការកាត់បន្ថយភាពក្រីក្រ ឯកឧត្តម ក៏បាន សុំឲ្យមន្ទីរកសិកម្មរុក្ខាប្រមញ់ និងនេសាទខេត្តរួមសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាលផ្សេងៗ បន្តសហការថែមទៀតដើម្បីឲ្យដំណើរការនេះទទួលបានភាពជោគជ័យ។
 លោក ស សារិន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្ត លើកឡើងថា ការចាក់ថ្នាំវសាំងការពារ ជម្ងឺរគោក្របីនៅថ្ងៃនេះគឺជាយុទ្ធនាការ ថ្ងៃដំបូងដែលយើងចាប់ផ្តើមបើកឡើង ក្នុងនោះមានគោចំនួន ១០០ក្បាលប៉ុន្តែយើង នឹងបន្ត អនុវត្តន៍ការងារ នេះបន្តទៀតគ្រប់ភូមិឃុំ ទូទាំងខេត្ត លុះត្រាតែហើយរួចរាល់ជាស្ថាពរ  ព្រោះរដូវនេះជារដូវ ដែលជម្ងឺ វានឹងអាចកើតមានឡើងជាបន្តបន្ទប់។
              ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បញ្ជាក់ថា សំភារៈដែលបានប្រគល់ ជូនដល់បងប្អូន គ្រូពេទ្យចតុព្យាបាល ក្នុងពេលនេះមាន៖ ធុងទឹកកក ថ្នាំសម្លាប់មេរោគ ថ្នាំព្យាបាល ប៉ាងចាប់ម្ជុល ស៊ីរាងម្ជុលនឹង កូតាបសម្រាប់ដាក់សម្ភារៈ ដែលនេះ ជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរសុខទុក្ខ ដល់បងប្អូន
យើងជានិច្ចជាកាល ឯកឧត្តម បន្តថា ជម្ងឺរកូវីដនៅប្រទេសផ្សេង នៅតែកើតមាន និងស្លាប់ ជាបន្តបន្ទាប់ ដោយឡែក ប្រទេសកម្ពុជាយើងមិនទាន់មានករណីស្លាប់ដោយសារ កូវីដ-១៩ នៅឡើយទេ ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយមិនអាចធ្វេសប្រហែសបានឡើយ  ក្នុងនោះត្រូវរក្សារអនាម័យ ឲ្យបាន ខ្ជាប់ខ្ជួន តាមការណែនាំ របស់ក្រសួងសុខាភិបាលដោយ ពាក់ម៉ាស់ លាងដៃនឹងសាប៊ូ បាញ់អាល់កុលឬ ជែល ហើយបើគ្មាន អាកុល នឹងជែល ត្រូវលាងដៃនឹងសាប៊ូ ឲ្យបានញឹកញាប់ ដើម្បីសម្លាប់មេរោគ៕ Sila Sarin

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner