Cambodia2050 Ep27: អត្ថប្រយោជន៍ និងផលប៉ះពាល់នៃប្រទាលបាតដៃនិងប្រទាលដើមដំបងយក្ស

អត្ថបទដោយ៖
AMS

ប្រទាលនឹងចាប់ផ្ដើមកំណើតនៅ Mexico មិនមែនតិចតួចទេគឺរាប់សតវត្សរ៍មកហើយ ប៉ុន្តែពីដើមមានតែជនជាតិនេះទេដែលទទួលទាន។ ក្រោយមកពួកជនជាតិអេស្ប៉ាញគេបានទៅវាទទីនៅក្នុងប្រទេស Mexico នៅក្នុងសតវត្សទី១៦ ដែលពួកគេបានឃើញនៅជនជាតិ Mexico បានទទួលទានប្រទាលនឹងច្រើន គេក៏ទទួលទានតាម ហើយឃើញថាវាមានរស់ជាតិឆ្ងាញ់ ហើយក៏គេបាននាំប្រទាលនឹងលក់ចេញទៅក្រៅ ទៅអាហ្វ្រិកខាងត្បូង ចាប់ពីអាហ្វ្រិកខាងត្បូង ចូលទៅដល់អាមេរិកខាងជើង ចាប់តាំងពីហ្នឹងទៅវាបានផ្សព្វផ្សាយពាសពេញពិភពលោក រហូតដល់ស្រុកខ្មែរទៀត។

ប្រទាលបាតដៃហ្នឹងយើងឃើញថា នៅប្រទេស Mexico មានគេលក់ច្រើនណាស់ ជាពិសេសគេធ្វើការលក់នៅតាមផ្សារដូចជាម្ហូបរបស់គេធម្មតារាល់ថ្ងៃ គេអាចធ្វើជាម្ហូបឆាក៏បាន ឬយកទៅអាំង ឬម្យ៉ាងទៀតគេអាចធ្វើជាសាឡាត់ដែលកាត់ស្រស់ៗ ហាន់លាយជាមួយត្រសក់ជាដើម។ ចំពោះផ្លែវា គេអាចញ៉ាំ ស្រស់ៗ ភាគច្រើននៅស្រុកនេះ គេញ៉ាំស្រស់វាមានរសជាតិផ្អែម ប៉ុន្តែវាមិនផ្អែមខ្លាំងនោះទេ ហើយវាមានរសជាតិឆ្ងាញ់ ពួកជនជាតិ Mexico ភាគច្រើនគេញ៉ាំផ្លែវា ហើយនៅអាមេរិកាំង ក៏គេទទួលទានដែរ ជាទូទៅនៅស្រុកអាមេរិកគេទទួលទានផ្លែនឹង ហើយគេអាចយកផ្លែហ្នឹងទៅធ្វើជាដំណាប់ យកទៅកិនធ្វើជាទឹកផ្លែឈើសម្រាប់បរិភោគនេះគឺជារបៀប្រើទូទៅ។

សំនួរ៖ ថ្ងៃនេះយើងមានប្រធានបទនិយាយទាក់ទងទៅនឹងការនិយមបរិភោគប្រទាលបាត់ដៃ ឬ ប្រទាលដំបងយក្ស ហើយវាមានពីរប្រភេទដែលឃើញថា មានការពេញនិយមជាពិសេសថ្មីៗនេះ ប្រទេសកម្ពុជារបស់យើង តាមបណ្ដើរអ្នកនិយមលេងហ្វេសប៊ុកមួយចំនួន គាត់បានលើកយកមកបង្ហាញថា មានរសជាតិឆ្ងាញ់ជាដើម មានការផុសជាវីដេអូ ដើម្បីឲ្យកាន់តែច្បាស់ លោកវេជ្ជបណ្ឌិតនឹងមកបកស្រាយអំពីការបរិភោគប្រទាលនេះ។ ថាតើវាមានគុណតម្លៃនិងគុណវិបត្តិអ្វីខ្លះ? ហើយយើងគួរតែប្រើប្រាស់វាយ៉ាងណាដើម្បីឲ្យបានជាប្រយោជន៍ ជាសវាងការមានគ្រោះថ្នាក់ផ្សេងៗផងដែរ។

យោងតាមការស្រាវជ្រាវរបស់ខ្ញុំ ចំពោះការដែលយកប្រទាលហ្នឹងមកធ្វើម្ហូបគឺវាមានយូរមកហើយ មិនមែនទើបតែឥឡូវនោះទេ ជាពិសេសប្រទាលត្រប៉ែត ឬក៏ហៅថាប្រទាលបាតដៃ ប្រទេសដែលមានការប្រើច្រើនជាងគេគឺប្រទេស Mexico ។ ប្រទាលនឹងចាប់ផ្ដើមកំណើតនៅ Mexico មិនមែនតិចតួចទេគឺរាប់សតវត្សរ៍មកហើយ ប៉ុន្តែពីដើមមានតែជនជាតិនេះទេដែលទទួលទានប្រទាននឹង។ ក្រោយមកពួកជនជាតិអេស្ប៉ាញគេបានទៅវាទទីនៅក្នុងប្រទេស Mexico នៅក្នុងសតវត្សទី១៦ ដែលពួកគេបានឃើញនៅជនជាតិ Mexico បានទទួលទានប្រទាលនឹងច្រើន គេក៏ទទួលទានតាម ហើយឃើញថាវាមានរស់ជាតិឆ្ងាញ់ ហើយក៏គេបាននាំប្រទាលនឹងលក់ចេញទៅក្រៅ ទៅអាហ្វ្រិកខាងត្បូង ចាប់ពីអាហ្វ្រិកខាងត្បូង ចូលទៅដល់អាមេរិកខាងជើង ចាប់តាំងពីហ្នឹងទៅវាបានផ្សព្វផ្សាយពាសពេញពិភពលោក រហូតដល់ស្រុកខ្មែរទៀត។ ប្រទាលបាតដៃហ្នឹងយើងឃើញថា នៅប្រទេស Mexico មានគេលក់ច្រើនណាស់ ជាពិសេសគេធ្វើការលក់នៅតាមផ្សារដូចជាម្ហូបរបស់គេធម្មតារាល់ថ្ងៃ គេអាចធ្វើជាម្ហូបឆាក៏បាន ឬយកទៅអាំង ឬម្យ៉ាងទៀតគេអាចធ្វើជាសាឡាត់ដែលកាត់ស្រស់ៗ ហាន់លាយជាមួយត្រសក់ជាដើម។ ចំពោះផ្លែវា គេអាចញាំុស្រស់ៗ ភាគច្រើននៅស្រុកនេះ គេញ៉ាំស្រស់វាមានរសជាតិផ្អែម ប៉ុន្តែវាមិនផ្អែមខ្លាំងនោះទេ ហើយវាមានរសជាតិឆ្ងាញ់ ពួកជនជាតិ Mexico ភាគច្រើនគេញ៉ាំផ្លែវា ហើយនៅអាមេរិកាំង ក៏គេទទួលទានដែរ ជាទូទៅនៅស្រុកអាមេរិកគេទទួលទានផ្លែនឹង ហើយគេអាចយកផ្លែហ្នឹងទៅធ្វើជាដំណាប់ យកទៅកិនធ្វើជាទឹកផ្លែឈើសម្រាប់បរិភោគនេះគឺជារបៀប្រើទូទៅ។

សំនួរ៖ ទាក់ទងនឹងការធ្វើម្ហូបនេះដែរ លោកអាចបែងចែកបានទេថា មានប៉ុន្មានប្រភេទ ដូចជាការធ្វើជាទឹកផ្លែឈើនេះ ឬក៏អាចច្នៃទៅតាមការចូលចិត្តរបស់ប្រជាជននៅតាមប្រទេសនីមួយៗ?

គឺគេប្រើប្រាស់ និងកែច្នៃទៅតាមប្រជាជននៅប្រទេសនីមួយៗ ហើយប្រជាជនដែលមានការប្រើច្រើនជាងគេគឺប្រជាជននៅប្រទេសម៉ិចស៊ីកូ គេអាចយកទៅធ្វើបានគ្រប់យ៉ាង ពេលខ្លះគេយកទាំងប្រទះទៅអាំង ជួនកាលគេយកមកហាន់កាត់តូចៗ រួចហើយគេយកទៅស្ងោរ ឆា ឬក៏គេយកទៅធ្វើសម្លអ្វីមួយ ទៅតាមចំណងចំណូលចិត្តរបស់ពួកគេ។

សំនួរ៖ ដោយឡែក ក្រៅពីប្រទាលបាត់ដៃយើងឃើញថា មានប្រទាលជ្រុងៗ គេធ្វើអញ្ចឹងបានដូចគ្នា ឬក៏វាមានផ្លែដូចគ្នា  ឬខុសគ្នា?

នៅសហរដ្ឋអាមេរិក ភាគច្រើនគេប្រើប្រទាលបាតដៃ ប៉ុន្តែប្រទាលជ្រុងក៏គេអាចប្រើបានដែរ តាមខ្ញុំឃើញគេលក់នៅក្នុងផ្សារ ភាគច្រើនគេប្រើប្រទាលបាតដៃ ប៉ុន្តែប្រទាលបួនជ្រុងក៏គេប្រើបានដូចគ្នាអញ្ចឹងដែរ។ កុំភ្លេចថាប្រភេទប្រទាលដែលយើងមិនដឹង ហើយទទួលទានទាំងអស់គ្នាទាំងអស់គ្នានោះ គឺប្រទាលស្រកានាគ ផ្លែស្រកានាគហ្នឹងគឺជាប្រទាលនេះនឹងហើយ វាមានរសជាតិដូចគ្នាអញ្ចឹងដែរ ប៉ុន្តែស្រកានាគ យើងទទួលទានតែផ្លែអត់ទទួលទានដើមនោះទេ។ ចូលដល់រឿងហ្នឹងខ្ញុំសូមនិយាយអំពីប្រភេទប្រទាលដែលគេច្រើននិយមនៅ Mexico ឬក៏សហរដ្ឋអាមេរិកមានច្រើនយ៉ាងណាស់ ប៉ុន្តែមានប្រាំយ៉ាងដែលគេទទួលទានច្រើនជាងគេ មួយគឺគេហៅថា Prickly pear ដែលជាដំបងយក្សបាតដៃ ហើយវាមានផ្លែមូល គេទទួលទានច្រើនជាងគេ ទីពីរគេហៅថា cholla cactus ជាប្រភេទប្រទាលបាតដៃដូចគ្នាដែរប៉ុន្តែពូជវាខុសគ្នា ទីបីគឺប្រទាលស្រកានាគក៏ជាប្រភេទប្រទាលដែរ ទីបួនគឺហៅថា Barrel cactus វាគឺជាគ្រាប់គ្រាប់ប៉ុនមេដៃ ដើមវាមានផ្លែរាងដូចមួកអញ្ចឹង ដែលមានផ្លែផ្ទប់ៗ នៅពីលើហើយមានពណ៌លឿង ទីប្រាំ មានឈ្មោះថា Saguaro cactus ដែលមានផ្លែអាចទទួលទានបាន ហើយដើមវាក៏គេអាចទទួលទានបានដែរ ហើយពួក ៥ មុខហ្នឹងហើយ ដែលគេអាចទទួលទានបាន។

សំនួរ៖ ដោយឡែកទាក់ទងទៅនឹងការជំនួយសុខភាពវិញ លោកវេជ្ជបណ្ឌិត តើវាមានអត្ថប្រយោជន៍អ្វីខ្លះនៅក្នុងការជួយដល់សុខភាព បានជាបណ្ដាលប្រទេស Mexico សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀតនៅលើពិភពលោកដូចជានៅ អារ៉ាប់ នៅឌូបៃជាដើម ក៏ដូចជានៅឥណ្ឌាជាដើម ក៏មានការពេញនិយមនូវការបរិភោគនៅប្រទាលទាំងអស់នេះផងដែរ?

ប្រទាលនឹងគេបញ្ចូលវាជាប្រភេទអាហារពិសេស ដែលវាមានជីវៈជាតិខ្ពស់ អាចជំនួយដល់សុខភាពជាពិសេសនៅក្នុងដើមរបស់វា វាមានជីវជាតិច្រើនណាស់ ដូចជ វីតាមីនA វីតាមីនB វីតាមីនC កាល់ស្យូម និងផ្សេងៗទៀត ទាំងអស់ហ្នឹង សុទ្ធតែជាជាតិដែលជួយសុខភាពរបស់យើង វាជួយក្នុងការធ្វើឱ្យប្រព័ន្ធការពាររបស់យើងរីកចម្រើនជាងមុន និងមានកម្លាំងខ្លាំងជាងមុន និងអាចធ្វើឲ្យភាពរលាកមានភាពចុះថយ។ នៅកាលណាដែលខ្ញុំនិយាយអញ្ចឹង កុំជឿថាបើយើងទទួលទានម្ហូបហ្នឹងជា ជាទាំងអស់នោះទេ គ្រាន់តែម្ហូបហ្នឹងវាប្រៀបធៀបជាមួយនឹងម្ហូបផ្សេងទៀត គឺវាមានប្រយោជន៍ វាបានជួយដល់យើងនៅពេលដែលយើងកើតទឹកនោមផ្អែមយើងទទួលទានម្ហូបហ្នឹងទៅ ជួយនៅជំងឺទឹកនោមផ្អែមយើង ​និងកាត់បន្ថយនូវជាតិស្ករដែលយើងមាន ប៉ុន្តែមិនមែនមានន័យថាយើងបោះចោលគ្រាប់ថ្នាំនោះទេ ដោយសារតែគេដឹងថាជាតិហ្នឹងធ្វើឲ្យជាតិស្កយើងចុះ បើសិនអ្នកណាកើតទឹកនោមផ្អែមហើយលេបថ្នាំ ធ្វើអោយជាតិស្ករនៅក្នុងឈាមចុះ កាលណាញ៉ាំប្រទាលនឹងប្រយ័ត្នវាអាចនឹងធ្វើអោយជាតិស្ករនៅក្នុងឈាមយើងចុះខ្លាំងពេក កុំភ្លេចថាថ្នាំហ្នឹងវាធ្វើឱ្យយើងចុះមួយកម្រិតហើយ ដោយយើងញ៉ាំប្រទាលនឹងថែមទៀត វាធ្វើឲ្យជាតិស្ករនិងចុះមួយកម្រិតទៀត កាលណាដែលយើងកើតទឹកនោមផ្អែម យើងចង់ឱ្យជាតិស្កយើងនៅកម្រិតស្មើ យើងមិនចង់ឲ្យវាមានខ្ពស់ពេក ឬក៏ចុះពេកនោះទេ កាលណាដែលជាតិស្កចុះពេកវាអាចនឹងមានបញ្ហា វាអាចធ្វើឱ្យយើងបាត់ស្មារតីញ័រដៃញ័រជើងធ្វើអ្វីមិនកើត ដូច្នេះកាលណាអ្នកដែលកើតទឹកនោមផ្អែម យើងបានហូបថ្នាំសម្រាប់ទឹកនោមផ្អែមហើយ ហើយមកញ៊ាំប្រទាលទៀត សូមប្រយ័ត្នឱ្យមែនទែន។ កាលដែលគេប្រទាលនឹងអាចជួយអ្វីបានខ្លះនោះ វាមានពីរយ៉ាងម្យ៉ាងគឺថាគ្រាន់តែជាការអះអាង ពីអហនកនិយមដែលគេប្រើច្រើន គេអួតរឿងហ្នឹង មួយទៀតជាការដែលបានបញ្ជាក់ត្រឹមត្រូវ ដោយធ្វើការសិក្សាត្រឹមត្រូវច្បាស់លាស់ គឺថាប្រទាលនិងអាចធ្វើឲ្យបាត់ជំងឺទឹកនោមផ្អែម ធ្វើឲ្យជាតិខ្លាញ់ធ្លាក់ចុះ ធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះ ធ្វើឱ្យបាត់រលាក ឬក៏រាកជាដើម។ នេះគ្រាន់តែជាការអះអាងនោះទេ មិនទាន់មានការសិក្សាឲ្យបានច្បាស់លាស់។ តែមានការសិក្សាពីរ ដែលគេបានរកឃើញដែលជាការពិតប្រាកដ ទីមួយគេត្រូវធ្វើការពិសោធន៍ចំពោះប្រជាជននៅម៉ិកស៊ីកូ គេយកប្រជាជនចែកជាពីរក្រុម ប្រជាជនមួយក្រុមដែលមានជំងឺទឹកនោមផ្អែមហ្នឹងឲ្យទទួលទានម្ហូបដែលមានលាយជាតិប្រទាលនឹង គេរកឃើញថាប្រជាជនដែលបានបរិភោគម្ហូបដែលមានជាតិប្រទាលហ្នឹង មានការចុះជាតិស្ករពី 17 ទៅ 47 ភាគរយនេះជាការសិក្សាទីមួយ។ ទីពីរ លក្ខណៈសិក្សាគេបានឲ្យអ្នកដែលផឹកស្រា នោពេលយប់ឲ្យគាត់លេបថ្នាំដែលមានជាតិប្រទាលនឹង ឬក៏ហូបទឹកដែលមានជាតិប្រទាលហ្នឹង វាជួយកុំឲ្យក្អួតចង្អោរ កុំឲ្យស្ងួតមាត់តែមិនអាចបាត់ឈឺក្បាលទេ។

សំនួរ៖ ដោយឡែក ទាក់ទងទៅនឹងប្រភេទប្រទាលទាំងអស់នេះផងដែរ ខ្ញុំចង់ឲ្យលោកបញ្ជាក់បន្តិច អំពីប្រភេទអ្វីដែលអាចពុលហើយ ប្រភេទអ្វីដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋយើងសង្គាល់បានថា មួយណាជាប្រភេទពុល មួយណាដែរមិនពុល ដែលយើងអាចបរិភោគបានដោយសុវត្ថិភាព?

រឿងហ្នឹងគឺយើងត្រូវពឹងទៅលើ អ្នកដែលធ្លាប់បានទទួលទានរួចហើយ ហើយយើងត្រូវពឹងទៅលើអ្នកជំនាញ យើងកុំទៅជ្រើសរើសដោយខ្លួនឯង ហើយប្រទាលដែលគេនិយមនៅសហរដ្ឋអាមេរិកជាងគេនោះគឺ ប្រទាលបាតដៃដែលយើងធ្លាប់ឃើញគ្រប់គ្នាហ្នឹង ប្រទាលនឹងគេបានទទួលទានដោយសុវត្ថិភាព ប៉ុន្តែភាគច្រើនគេបានធ្វើការស្រាវជ្រាវប្រសិនបើយើងទទួលទានប្រទាលជាដើមវាក៏បានផ្លែវាក៏បាន គឺវាមានសុវត្ថិភាពចំពោះប្រទាលបាតដៃ ដែលគេប្រើជាទូទៅពាសពេញនៅក្នុងពិភពលោក។ ចំពោះប្រទាលដែលពុលគឺមានបួនប្រាំយ៉ាង ទីមួយមានឈ្មោះថា San pedro cactus  ដូចប្រលទាបួនជ្រុងយើងធម្មតាដែរ ដូចគ្នាសុទ្ធសាធ ដល់តែគេអ្នកជំនាញអ្នកធ្លាប់ប្រើបានគេដឹង ប៉ុន្តែចំពោះផ្លែ គឺគេអាចទទួលទានបាន តែចំពោះអ្នកដែលយកដើមវាមកទទួលទានអាចពុលបាន។ នៅក្នុងសាច់ របស់វាមានជាតិពុលម្យ៉ាង ដែលធ្វើឱ្យយើងមមើលមមាយនៅពេលដែលយើងទទួលទាន ឬក៏ផឹកទឹកដែលមានជាតិប្រទាលនេះ ហើវាធ្វើឲ្យយើងក្អួតចង្អោរ ជាពិសេសនៅពេលដែលយើងហូបប្រទាលនឹងជាមួយស្រា។ ប្រទាលទី២ គឺ Peruvian Torch វាដូចទៅនឹងប្រទាលដទៃទៀតអញ្ចឹងដែរ មានរាងរវែងនិងមានជាតិពុលធ្វើឱ្យវង្វេងវង្វាន់ ក្អួតចង្អោរមមើលមមាយ នឹងធ្វើឱ្យយើងឃើញផ្ដេសផ្ដាសនៅពេលដែលយើងបានបរិភោគវា។ ប្រទាលទី៣ Peyote cactus វាមានរូបរាងស្រដៀងទៅ នឹងឪឡឹកតូចៗ មានពណ៌ខៀវក្រម៉ៅចាស់វាមានជាតិពុលដូចគ្នាដែរ។ ប្រទាលទី៤ Barrel cactus ប្រភេទម្យ៉ាងនេះគឺវាពុលដោយសារតែបន្លារបស់វា កាលណានៅពេលដែលវាលាយជាមួយនឹងជ័ររបស់វា វាធ្វើអោយរលាកស្បែកយើងខ្លាំងមែនទែន។ ប្រទាលទី៥ Cholla cactus វាជាប្រភេទប្រទាលបាតដៃម្យ៉ាង ដែលមានផ្លែតូចៗហើយក៏មានជាតិពុលដែរ។ ដូចដែលខ្ញុំបាននិយាយអញ្ចឹង អ្នកធម្មតាមិនអាចយល់បាន ឬក៏អាចជ្រើសរើសថា ប្រទាលមួយណាដែលមិនពុល ឬក៏ពុលឲ្យបានច្បាស់លាស់នោះទេ ត្រូវឱ្យអ្នកដែលធ្លាប់ទទួលទាន អ្នកដែលធ្លាប់ដាំលក់ ឬក៏ត្រូវតែសួរអ្នកជំនាញឲ្យបានច្បាស់លាស់។

***********

វាគ្មិន៖ លោក​ តាំង តេកហុង ជាវេជ្ជបណ្ឌិតខ្មែរ ចូលនិវត្ដន៍នៅរដ្ឋហ្លរីដាសហរដ្ឋអាមេរិក

ប្រធានដឹកនាំផលិត៖ អ្នកនាង ឡាក់ លីលី 

អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner