ហុកគីកំណត់យកវិញ្ញាសានារីជាវិញ្ញសាសក្តានុពលត្រៀមប្រជែងមេដាយនៅស៊ីហ្គេម ឆ្នាំ២០២៣

លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា បានបញ្ជាក់ថា សហព័ន្ធកីឡាហុកគីកម្ពុជា បានកំណត់យកវិញ្ញានារីជាវិញ្ញាសាដែលមានសក្តានុពលខ្លាំងត្រៀមប្រកួតប្រជែងដណ្តើមមេដាយជូនកម្ពុជានៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។


លោក ពន្យល់ថា ការដែលសហព័ន្ធកំណត់សម្គាល់ឃើញបែបនេះ ដោយសារតែកីឡាហុកគីនៅកម្ពុជា គឺមានតែនារីទេ ដែលមានកីឡាករិនីសក្តានុពល អាចប្រកួតប្រជែងដណ្តើមបានមេដាយជូនកម្ពុជាពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកដំបូងរបស់កម្ពុជា។
អគ្គលេខាធិការរូបនេះ បញ្ជាក់ទៀតថា មុនចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ សហព័ន្ធបានរៀបចំផែនការយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់ ដើម្បីពង្រឹងអភិវឌ្ឍសមត្ថភាពកីឡាការិនីឆ្ពោះទៅរកសក្តានុពលប្រកួតប្រជែងដោយគុណភាព ដោយសហព័ន្ធបានជម្រុញឲ្យកីឡាការិនីយើងបានចូលរួមក្នុងជំរុំហ្វឹកហាត់បិទខ្ទប់របស់ក្រសួងអប់រំយុវជន និងកីឡា នឹងត្រៀមបង្កើតការប្រកួតជាច្រើននៅក្នុងឆ្នាំ២០២២ ក្នុងនោះ ក៏មានការប្រកួតថ្នាក់ជ្រើសរើសជើងឯកថ្នាក់ជាតិ និងការប្រកួតកីឡាជាតិផងដែរ ដើម្បីចំរាញ់បានកីឡាការិនីបន្ថែមពីបណ្តាលក្លិបនានា ក្លាយជាជម្រើសសម្រាប់សហព័ន្ធជ្រើសរើសជាកីឡាការិនីប្រកួតតំណាងឲ្យជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។

កីឡាការិនីជម្រើសជាតិកីឡាហុកគីនៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២១នេះ បានចូលទៅក្នុងជំរុំហ្វឹកហាត់បិទខ្ទប់របស់ក្រសួងអប់រំយុវជន និងកីឡាហើយ ក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួលការប្រកួតនានាលើឆាកអន្តរជាតិ ពិសេស ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមជាកីឡាការិនីម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា សម្រាប់ប្រភេទកីឡាហុកគី គឺជាកីឡាស្ថិតនៅក្នុងប្រភេទកីឡាបំរុងត្រៀមស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឡើយនោះទេ។ ប៉ុន្តែប្រសិនបើកីឡាមួយនេះមានសក្តានុពលនោះ នឹងត្រូវCAMSOCជ្រើសរើសជាកីឡាប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣អត្ថបទ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner