ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជួបជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួន

អត្ថបទដោយ៖
ធី ដា

កំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ដើម្បីស្វែងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាតម្រូវការចាំបាច់ តាមការស្នើសុំរបស់ បងប្អូនប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្តកំពត ។ ឯកឧត្តម ឣភិបាលខេត្ត ក៍បានសុំឱយ បងប្អូនប្រជាពលរដ្ឋ មានប្រសាស៍លើកឡើងនូវរាល់ បញ្ហាប្រឈមនានាមួយចំនួន ដែលបានកើតឡើង បញ្ជាក់ឱយបានច្បាស់លាស់ ឣំពីមូលហេតុ ខាងដើមម្តងម្នាក់ៗ និងធ្វើការដោះស្រាយជូនបងប្អូន ដើម្បីបញ្ចប់រឿង ។

សូមជម្រាបថា នេះជាលើកទីមួយហើយដែល ឯកឧត្តម បានធ្វើវេទិកាដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត កំពតយើងនេះ បន្ទាប់ពី ឯកឧត្តមត្រូវបានប្រកាសតែងតាំង និងទទួលមុខតំណែង ជាអភិបាលនៃគណៈអភិបាលខេត្ត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ហើយ នេះជាការដោះស្រាយក្រៅប្រព័ន្ធ តុលាការ លើបញ្ហាមួយចំនួន ដែលបងប្អូន ប្រជាពលរដ្ឋ ក្នុងខេត្ត កំពតយើង ស្នើសុំឱ្យ ឯកឧត្តមឣភិបាលខេត្ត ជួយ ធ្វើការដោះ ស្រាយ ។

ឯកឧត្តមបានមានប្រសាស៍ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ទាំអស់ថា យើងនឹងធ្វើការដោះស្រាយ ជាបន្តបន្ទាប់ ជូនបងប្អូនប៉ុន្តែយើងត្រូវតែមានភាពច្បាស់លាស់ និង ស្មោះត្រង់ ដោយ បញ្ជាក់ ឣំពីការពិត នូវមូលហេតុ ដែលបានកើតឡើងលើរាល់បញ្ហា ទើបការដោះស្រាយនេះ មានភាព យុត្តិធម៌ត្រឹមត្រូវ និង តម្លាភាព ដែលគូភាគីទាំងសងខាងឣាច ទទួលយកបាន ម្យ៉ាងទៀត ធ្វើឱ្យការដោះស្រាយនេះ ប្រព្រឹត្ត ទៅដោយរលូនផងដែរ។ បងប្អូន ប្រជាពលរដ្ឋម្នាក់ៗ មានសេចក្តី ត្រេកឣរណាស់ ដោយ ឯកឧត្តម ឣភិបាលខេត្ត បានរៀបចំ នូវកម្មវិវិនេះឡើង ដើម្បីដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្ត ។ បងប្អូន ក៍បានសម្តែង នូវឣំណរឣរគុណ យ៉ាងជ្រាលជ្រៅ បំផុតជូនដល់ ឯកឧត្តម ឣភិបាលខេត្ត ដែលបានគិតគូ និងដោះស្រាយរាល់បញ្ហា ជូនដល់ពួកគាត់ ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner