ឯកឧត្តម វ៉ាត់ ចំរើន៖ វៀតណាម នឹងរៀបចំស៊ីហ្គេមនាពាក់កណ្ដាល ខែឧសភា ខណៈកម្ពុជាត្រូវបានគាំទ្រធ្វើ សហប្រធានក្រុម ប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ចុងឆ្នាំនេះ

គណៈកម្មាធិការជាតិអូឡាំពិក វៀតណាម បានធ្វើការអះអាងថានឹងរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នាពាក់ កណ្ដាល ខែឧសភា ឆ្នាំ២០២២។ ការអះអាង នេះ ធ្វើ ឡើងចំពោះមុខសមាជិកក្រុមប្រឹក្សា កីឡា អាស៊ីអាគ្នេយ៍ ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែតុលា នេះខណៈបណ្ដាប្រទេសទាំងអស់បាន គាំទ្រឲ្យកម្ពុជា ធ្វើសហ ប្រ ធាន ក្រុម ប្រឹ ក្សា ស ហ ព័ន្ធ កី ឡា អាស៊ី អាគ្នេយ៍ ចាប់ពីខែធ្នូ ឆ្នាំ២០២១ តទៅ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិ អូឡាំ ពិក កម្ពុជា បាន មាន ប្រសាស ន៍ថា «គណៈ កម្មា ធិ ការ ជាតិ អូឡាំ ពិក វៀត ណាម បាន អះ អាង ថា ស៊ីហ្គេម លើកទី៣១ នឹង ត្រូវ ធ្វើ នៅ ពាក់ កណ្ដាល ខែ ឧសភា ឆ្នាំ២០២២។ ប៉ុន្ដែ មិនទាន់ប្រាកដថ្ងៃនោះទេ គ្រាន់ តែ ប្ដេជ្ញា នឹង ធ្វើ ឲ្យ បាន នៅ ពាក់ កណ្ដាលខែឧសភា។ ចំពោះពេលវេលាច្បាស់លាស់ វៀតណាមនឹងផ្ដល់លិខិតផ្លូវការដល់បណ្ដាប្រទេសសមាជិកក្នុងពេលឆាប់ៗនេះ»។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដដែលបន្ដថា «ដោយ សារកម្ពុជា នឹងត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេមដែរ គេ នឹង ឲ្យ កម្ពុជា ធ្វើ ជា សហ ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅក្នុងខែធ្នូ ឆ្នាំ២០២១ ដើម្បីឲ្យកម្ពុជាបានបន្ដការងាររបស់ខ្លួន ដោយផ្លូវការ ពេញសិទ្ធ និងពេញលក្ខខ័ណ្ឌ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ជាប្រវត្តិ សាស្ដ្រ របស់ ខ្លួន នាឆ្នាំ២០២៣»។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ទាំងការអះអាងរៀបចំស៊ីហ្គេម នាពាក់ កណ្ដាល ខែ ឧសភា ឆ្នាំ ២០២២ របស់ ភាគី វៀត ណាម ក៏ ដូច ជា ការ ឲ្យ កម្ពុជា ធ្វើ ស ហ ប្រ ធាន ក្រុម ប្រឹក្សា សហ ព័ន្ធ កី ឡា អាស៊ី អាគ្នេយ៍ សុទ្ធ តែ ទទួល បាន ការ គាំទ្រ ពី បណ្ដា ប្រ ទេស អា ស៊ាន គ្រាន់ តែ ការ ធ្វើ ស ហ ប្រ ធាន នេះ ត្រូវ រង់ ចាំ ការ សម្រេច ផ្លូវ ការ របស់ ក្រុម ប្រឹក្សា សហ ព័ន្ធ កី ឡា អាស៊ី អាគ្នេយ៍ នាខែធ្នូខាងមុខ ដែលគេនឹងអនុម័តផ្ដល់សិទ្ធិដល់កម្ពុជា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner