កម្ពុជាមាតុភូមិយើង១៩.តុលា.២០២១


មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង១៩.តុលា.២០២១
LD1 ក្រសួងធនធានទឹក៖ ភាគខាងជើងនៃប្រទេសកម្ពុជា ទទួលរងនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន រីឯភាគខាងត្បូងទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ដែលនឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ ពីកម្រិតខ្សោយ ទៅបង្គួរចាប់ពីថ្ងៃទី២០-២៦ ខែតុលា ៕…ឃ្លីប(សម្លេងចរិយា+សម្រួលអត្ថបទលីដា+រូបភាពសេឌី)
LD តាមរយ:សារសម្លេងពិសេសរបស់ប្រមុខដឹកនាំកម្ពុជាផ្ញើរជូនជនរួមជាតិនាព្រឹកនេះ ទាក់ទងនឹងស្ថានភាពទូទៅជំងឺកូវីដ-១៩ សម្តេចតេជោ អំពាវនាវអ្នកមិនទាន់ចាក់វ៉ាក់សាំង សូមទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា, សម្តេចតេជោ ក៏បានអំពាវនាវឱ្យ ជនរួមជាតិឱ្យជឿទុកចិត្តមន្ទីរពេទ្យនៅតាមបណ្តាខេត្ត ចៀសវាងនូវការបញ្ជូនអ្នកជំងឺកូវីដ១៩ ពីបណ្តាខេត្តមករាជធានីភ្នំពេញ ព្រោះអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ មិនអាចជួយបាន ដោយសារតែការធ្វើដំណើរតាមផ្លូវ៕..អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)
TG1 សរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៨ ខែតុលា បានចំនួនជាង ១៣ លាននាក់ ៕ …អាន.(អត្ថបទរូបភាព សារ៉ាន ទីងី)
LD2 ឯ.ឧ ហ៊ុន ម៉ាណែត ផ្ញើលិខិតរំលែកទុក្ខជូនលោក មួន ឌីណា និងលោក មួន វាសនា ចំពោះមរណភាពរបស់ឧបាសិកា ម៉ឺន ថុន៕ …អាន.(សម្រួលអត្ថបទលីដា+រូបភាព សារ៉ាន ទីងី)
TG អាជ្ញាធរខេត្តកំពង់ស្ពឺ បើកទ្វាររលាំងជ្រៃចំនួន៥ ដើម្បីរំដោះទឹកចេញមិនឱ្យជន់ខ្លាំង ៕ …អាន.(អត្ថបទរូបភាព សារ៉ាន ទីងី)
TG2 ស្ថានភាពទឹក នៅខេត្តបន្ទាយមានជ័យ មានការកើនឡើង ប៉ុន្តែមិនទានដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ៕ …អាន.(អត្ថបទរូបភាព សារ៉ាន ទីងី)
LD3 ប្រសិនបើមិនបានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទេនោះ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមិនមានសិទ្ធិចូលរួមបោះឆ្នោតនោះឡើយ,ដូច្នេះសូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត
ថ្ងៃនេះជាថ្ងៃទី៨នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតហើយ៕..អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)
N07- អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បញ្ហាអាកាសធាតុបង្កឱ្យដើមឈើមួយចំនួនក្នុងតំបន់ប្រាសាទ ដួលរលំ និងបាក់មែក ដែលទាមទារឱ្យក្រុមការងារជួយសង្គ្រោះជាបន្ទាន់៕…ឃ្លីប…(វេបសាយ) (អាន កាត់ត សុខ ណេត)
D3 រដ្ឋបាលខេត្តសៀមរាប ទទួលបានអំណោយជាសម្ភារៈបរិក្ខាពេទ្យពីសប្បុរសជន ដើមី្បសម្រាប់ប្រើប្រាស់ក្នុងគ្រា នៃការឆ្លងជម្ងឺកូវីដ-១៩ ៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)
BT1 ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារមេរោគអេដស៍ ស្រ្តីមានផ្ទៃពោះ និងស្រ្តីក្នុងវ័យបន្តពូជ ២១គ្រួសារ ទទួលបានការយល់ដឹងបន្ថែម ពីការលំបំបាត់ ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន ក្នុងបរិបទកូវីដ-១៩ ៕ …ឃ្លីប… (ផ្តល់ដោយ លោក គ្រី សម្បត្តិ)
ព័ត៌មានអន្តរជាតិពេលព្រឹក
១- ប្រមុខការពារជាតិអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនកំពុងឃ្លាំមើលយ៉ាងដិតដល់ពីការអភិវឌ្ឍប្រព័ន្ធសព្វាវុធទំនើបរបស់ចិន ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា
២- ចិនចេញមុខបដិសេដព័ត៌មានដែលថា ខ្លួនធ្វើតេស្តមីស៊ីលលឿនជាងសំឡេង កាលពីខែសីហាកន្លងទៅ ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា
៣- អាជ្ញាធរសុខាភិបាលអាមេរិកគ្រោងអនុញ្ញាតអោយប្រើវ៉ាក់សាំង Covid-19 ប្រភេទផ្សេងគ្នា ឬ ដូសជំរុញបន្ថែមទៀត ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា
៤- អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដាក់ពាក្យបណ្តឹង ដើម្បីកុំឱ្យបញ្ចេញឯកសារអំពីការបះបោរនៅវិមានកាពីតូល ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + ឈឹម ទីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner