បណ្ឌិត្យសភានគរបាលកម្ពុជា បានពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តគោលការណ៍ប្រឡងប្រណាំងនៅសាលាមធ្យមបច្ចេកទេស

ដីឥដ្ឋ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លោកឧត្តមសេនីយ៍ត្រី ប៊ុន ភក្ដី ប្រធានដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង បានដឹកនាំក្រុមការងារចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលការណ៍ប្រឡងប្រណាំងលើលក្ខណវិនិច្ឆយចំនួន៣ គឺការងារគ្រប់គ្រង ការលើកកម្ពស់គុណភាពអប់រំ និងការថែរក្សាបរិស្ថាននៅសាលាមធ្យមបច្ចេកទេស ក្រោមការដឹកផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ពេជ្រ ពិសិដ្ឋ នាយកសាលា ដោយមានការចូលរួមពីនាយករង នាយការិយាល័យចំណុះសាលាផងដែរនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១ ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ឯក នាយកសាលា បានសម្ដែងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅដល់ក្រុមការងារចុះពិនិត្យ តាមដាន និងវាយតម្លៃ ព្រមទាំងបានរាយការណ៍ដល់អង្គពិធីអំពីការងារដែលបានអនុវត្តកន្លងមក និងបានផ្ដែផ្ដាំដល់នាយករងនិងនាយការិយាល័យ ត្រូវចូលរួមបកស្រាយនូវសូចនាករនីមួយៗដែលសម្ភាសដោយលោកឧត្តមសេនីយ៍ត្រី ប្រធានដេប៉ាតឺម៉ង់ ឱ្យបានក្បោះក្បាយ។

ជាកិច្ចបន្ទាប់ លោកឧត្តមសេនីយ៍ត្រី ប្រធានដេប៉ាតឺម៉ង់ បានរៀបរាប់អំពីសារបាននិងគោលបំណងនៃការចុះពិនិត្យ តាមដាន និងវាយតម្លៃនេះ គឺជាការវាយតម្លៃបែបរោគវិនិច្ឆយ ដើម្បីរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចដែលត្រូវកែលម្អ និងផ្ដល់អនុសាសន៍ក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំគ្រប់គ្រង លើកកម្ពស់គុណភាពអប់រំ និងលើកកម្ពស់សោភណ្ឌភាពបរិស្ថានឱ្យកាន់តែល្អប្រសើរ។

ក្នុងពិធីនោះដែរ ក្រុមការងារបានអនុវត្តវិធីសាស្រ្ដសម្ភាសន៍ ពិនិត្យឯកសារ អង្កេត និងចុះពិនិត្យដោយផ្ទាល់ដល់ការិយាល័យ បន្ទប់សិក្សា និងតំបន់សម្អាតដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់សាលាមធ្យមបច្ចេកទេស ដើម្បីប្រមូលបានព័ត៌មានសមស្របតាមតម្រូវការរបស់សូចនាករដែលបានចែងក្នុងលក្ខណវិនិច្ចយទាំង៣។

ក្រោយពីទទួលបានព័ត៌មាន ក្រុមការងារនឹងយកមកពិនិត្យ តាមដាន និងវាយតម្លៃដើម្បីដាក់ពិន្ទុ និងធ្វើរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តគោលការណ៍ប្រឡងប្រណាំង ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្ដាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ពិនិត្យនិងសម្រេចក្នុងការផ្ដល់ការលើកទឹកចិត្តជាលិខិតសរសើរឬគោរពស្នើសុំ សម្ដេចក្រឡាហោម ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីផ្ដល់បណ្ណសរសើរប្រចាំឆ្នាំ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner