ធ្លាក់បាក់ផ្ទាំងទឹកកកដ៏អាក្រក់នៅឥណ្ឌា និង ប៉ាគីស្ថានធ្វើឲ្យមនុស្សស្លាប់កើនឡើងជិត៧០នាក់
អត្ថបទដោយ៖
Kien Sereyvuth
ប៉ាគីស្ថាន៖ ហេតុការណ៍បាក់ផ្ទាំងទឹកកកនៅឯតំបន់កាស្មៀប៉ែកខាងគ្រប់គ្រង ដោយប្រទេសប៉ាគីស្ថាន នារយៈពេល២៤ម៉ោងចុងក្រោយនេះ បានបណ្តាលអោយមនុស្ស៦៧នាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតបាត់ខ្លួន ។
ទន្ទឹមគ្នា ក្រុមមន្ត្រីប៉ាគីស្ថានបានបញ្ជាក់ថា ភូមិមួយចំនួនស្ថិតនៅតាមជ្រលងភ្នំ Neelum ត្រូវកប់នៅក្រោមទឹកកក ហើយគ្រោះថ្នាក់បាក់ផ្ទាំងទឹកកកនេះដែរ បានកើតមានឡើងក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលក៏បានបង្កជាគ្រោះរអិលបាក់ដីផងដែរ ។
ដោយឡែកបើតាមក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌា មនុស្ស១០នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់បាក់ផ្ទាំងទឹកកកនៅភាគខាងជើង នៃតំបន់កាស្មៀប៉ែកខាងឥណ្ឌាគ្រប់គ្រង ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតដោយសារតែមានមនុស្សជាច្រើននាក់បានបាត់ខ្លួន ៕ធ.ដ