សម្ដេច ក្រឡាហោម ស ខេង អនុញ្ញាតឲ្យសមាជិក រដ្ឋសភា និងជា អតីតអនុរដ្ឋមន្ត្រី ក្រសួងការបរទេស ជប៉ុន ព្រមទាំងប្រតិភូ ចូលជួបសម្ដែង ការគួរសម និងពិភាក្សា ការងារ

អត្ថបទដោយ៖
Kien Sereyvuth

 នៅរសៀល ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព . ស ២៥៦៣ ត្រូវ នឹង ថ្ងៃ ទី ១៤ ខែមករា ឆ្នាំ ២០២០ នេះ សម្ដេច ក្រឡាហោម ស ខេ ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន អនុញ្ញាត ឲ្យ ឯកឧត្តម KAZUYUKI NAKANE សមាជិក រដ្ឋសភា និង ជា អតីត អនុរដ្ឋមន្ត្រី ក្រសួងការបរទេស ជប៉ុន ព្រមទាំង ប្រតិភូ ចូល ជួប សម្ដែង ការ គួរសម និង ពិភាក្សា ការងារ នៅ ទីស្ដីការ ក្រសួងមហាផ្ទៃ ។

ជា កិច្ច ចាប់ផ្ដើម នៃ ជំនួប ដ៏ មាន សារៈសំខាន់ នេះ សម្ដេច ក្រឡាហោម ស ខេ ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន សម្ដែង ការ ស្វាគមន៍ ចំពោះ ឯកឧត្តម KAZUYUKI NAKANE ដោយ សម្ដេច បាន គូសបញ្ជាក់ ថា ឯកឧត្តម គឺជា ឥស្សរជន ជប៉ុន មួយ រូប ដែល សម្ដេច ធ្លាប់ បាន ជួប ប្រាស្រ័យ ទាក់ទង និង ធ្វើការ ជាមួយ ជា ច្រើន លើក រួច មក ហើយ ។
តាម រយៈ ឯកឧត្តម KAZUYUKI NAKANE សម្ដេច ក្រឡាហោម ក៏ បាន មាន ប្រសាសន៍ ថ្លែងអំណរគុណ ចំពោះ កិច្ច សហប្រតិបត្តិការ ដ៏ ល្អ ប្រសើរ រវាង កម្ពុជា និង ជប៉ុន ពិសេស ការ ចូលរួម ចំណែក របស់ រដ្ឋាភិបាល និង ប្រជាជន ជប៉ុន ដល់ ដំណើរការ អភិវឌ្ឍន៍ ប្រទេស កម្ពុជា តាម រយៈ ការ ផ្ដល់ ជំនួយ ឥត សំណង និង ជំនួយ ផ្សេងៗ ទៀត ដើម្បី រួមចំណែក ដល់ ការ អភិវឌ្ឍ កម្ពុជា មក ដល់ បច្ចុប្បន្ន នេះ ។

ជា ការ ឆ្លើយ តប ឯកឧត្តម KAZUYUKI NAKANE សមាជិក រដ្ឋសភា និង ជា អតីត អនុរដ្ឋមន្ត្រី ក្រសួងការបរទេស ជប៉ុន បាន ថ្លែងអំណរគុណ សម្ដេច និង សម្ដែង ក្ដី រីករាយ ដែល បាន ជួប សម្ដេច ជា ថ្មី ម្ដងទៀត នា ឱកាស នេះ ដែល នេះ គឺជា លើក ទី ៥ ហើយ ដែល ឯកឧត្តម បាន ជួប សម្ដេច ទាំង នៅ ប្រទេស កម្ពុជា និង នៅ ប្រទេស ជប៉ុន ហើយ ថា ឯកឧត្តម ពិតជា មាន ក្ដី រីករាយ ក្នុង ការ បំពេញ ទស្សនកិច្ច នៅ កម្ពុជា ។

ឯកឧត្តម ក៏ បាន ជម្រាប សម្ដេច ក្រឡាហោម ដែរ ថា ឯកឧត្តម អាច ចាត់ទុកជា សមាជិក សភា មួយ រូប របស់ ជប៉ុន ដែល បាន ធ្វើ ដំណើរ មក ប្រទេស កម្ពុជា ច្រើន ជាងគេ ក្នុង នោះ ឯកឧត្តម ក៏ មាន ទំនាក់ទំនង ជាមួយ មន្ត្រីរាជការ និង ថ្នាក់ដឹកនាំ មួយ ចំនួន របស់ ខេត្តសៀមរាប ផង ដែរ ដោយ ជា រៀង រាល់ លើក នៃ ដំណើរ ទស្សនកិច្ច ឯកឧត្តម បាន ជម្រាប សម្ដេច ក្រឡាហោម ថា តែងតែបាន ធ្វើ ដំណើរ ទៅ កាន់ ខេត្តសៀមរាប ។

ដោយឡែក តាម រយៈ ដំណើរ ទស្សនកិច្ច មក កម្ពុ ជានា ពេល នេះ ឯកឧត្តម ពិតជា មើលឃើញ នូវ វឌ្ឍនភាព របស់ កម្ពុជា ដែល កាលពី ដំណើរ ទស្សនកិច្ច ចុង ក្រោយ នៅ ឆ្នាំ ២០១៨ និង ទស្សនកិច្ច លើក នេះ ឯកឧត្តម ពិតជា បាន មើលឃើញ នូវ វឌ្ឍនភាព ជា ច្រើន របស់ កម្ពុជា និង បាន សង្កេត ឃើញ ថា យុវជន កម្ពុជា កាន់តែ មាន ភាព រស់ រវើក ក្នុង កា រចល រួម ដល់ ការ អភិវឌ្ឍ ប្រទេស របស់ ខ្លួន ប្រកបដោយ ក្ដី សង្ឃឹម ។

សម្ដេច ក្រឡាហោម ស ខេ ង បាន ថ្លែងអំណរគុណ ចំពោះ ការ វាយតម្លៃ របស់ ឯកឧត្តម ទៅ លើ វឌ្ឍនភាព របស់ កម្ពុជា និង ស្ថានភាព ទូទៅ របស់ កម្ពុជា ។ សម្ដេច ក៏ បាន ជម្រាប ជូន ដែរ ថា បច្ចុប្បន្ន នេះ រាជរដ្ឋាភិបាល កម្ពុជា ក៏ មាន គោលនយោបាយ លើកកម្ពស់ យុវជន កម្ពុជា ចូលរួម សកម្មភាព នយោបាយ សកម្មភាព កសាង និង អភិវឌ្ឍន៍ សង្គម ជា ពិសេស លើកកម្ពស់ តួនាទី របស់ ស្ត្រី ក្នុង សង្គម ។

សម្ដេច បាន បន្ត ថា នៅ ក្នុង រយៈពេល ១០ ឆ្នាំ ចុង ក្រោយ នេះ រាជរដ្ឋាភិបាល បាន យកចិត្តទុកដាក់ ក្នុង ការ ជំរុញ យុវជន វ័យក្មេង ចូលរួម ក្នុង សកម្មភាព សង្គម និង កំពុង ខិតខំ ប្រើប្រាស់ សក្ដានុពល ធនធានមនុស្ស វ័យក្មេង នេះ ក្នុង ការ អភិវឌ្ឍ សង្គម ជាតិ ព្រោះ តាម ប្រវត្តិសាស្ត្រ កម្ពុជា បាន បាត់បង់ ធនធានមនុស្ស យ៉ាងច្រើន នៅ ក្នុង សម័យ របប ប្រល័យពូជសាសន៍ ។

មុន នឹង បញ្ចប់ សម្ដេច ក្រឡាហោម ស ខេ ង បាន ថ្លែងអំណរគុណ ចំពោះ ការ អញ្ជើញ មក បំពេញ ទស្សនកិច្ច របស់ ឯកឧត្តម និង បាន ជូនពរ ដល់ ឯកឧត្តម ព្រមទាំង ប្រតិភូ សូម បំពេញបេសកកម្ម នៅ ព្រះរាជាណាចក្រ កម្ពុជា ប្រកបដោយ ផា សុភាព និង ជោគជ័យ ព្រមទាំង បាន សម្ដែង ក្ដី សង្ឃឹមថា វត្តមាន របស់ ឯកឧត្តម នា ពេល នេះ នឹង បន្ត រួមចំណែក ដល់ ការ លើកកម្ពស់ ទំនាក់ទំនង ប្រទេស យើង ទាំង ពីរ ឲ្យ កាន់តែ ប្រសើរ ឡើង ថែម ទៀត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner