កម្លាំងនគរបាលខណ្ឌឬស្សីកែវ បន្តឃាត់ខ្លួនបក្ខពួកបាន៤នាក់បន្ថែមទៀតសរុប៦នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្រើកាំបិតគំរាមយកទូរស័ព្ទម៉ាក OPPO A15)

ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកសារព័ត៌មានថា កម្លាំងនគរបាលខណ្ឌ បានបន្តឃាត់ខ្លួនបក្ខពួកបាន៤នាក់បន្ថែមទៀតសរុប៦នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្រើកាំបិតគំរាមយកទូរស័ព្ទម៉ាក OPPO A15) នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ម៉ោង១៧ៈ១០នាទី នៅចំណុចភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។

បន្ទាប់ពីធ្វើការស្រាវជ្រាវសមត្ថកិច្ចបានបន្តឃាត់បក្ខពួកបាន៤នាក់បន្ថែមទៀតសរុប៦នាក់។ ជនសង្ស័យ០៦នាក់មាន៖ ១/ .ឈ្មោះ ទ្បោះ ម៉ាត់សេន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ អ្នកធ្វើត្រី ស្នាក់នៅផ្លូវលេខ៥ ភូមិ៤សង្កាត់ច្រាងចំរេះទី១ ខណ្ឌឫស្សីកែវ ភ្នំពេញ។ (គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ។ ២/.ឈ្មោះ យ៉េត សាគីរីន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្លូវលេខបេតុង ភូមិខ២ សង្កាត់ច្រាងចំរេះទី២ ខណ្ឌឫស្សីកែវ ភ្នំពេញ។

(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ។ ៣/ឈ្មោះម៉ៅ ណារ៉ែនភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិកៀនឃ្លាំងសង្កាតត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារគ្មានសារធាតុញៀន(អវិជ្ជមានកូវិដ)។ ៤/ឈ្មោះសើ អះម៉ាត់អៃយុបភេទប្រសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់ផ្ទះគ្មានលេខផ្លូវបេតុងរុម៥ភូមិខ១សង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ គ្មានសារធាតុញៀន(អវិជ្ជមានកូវិដ)។ ៥/ឈ្មោះអេះ ស្នារីភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់នៅភូមិ៣សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារគ្មានសារធាតុញៀន(អវិជ្ជមានកូវិដ)។ ៦/ឈ្មោះហុង សុីណាភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់នៅភូមិកសង្កាត់ច្រាំងចំរេះទី២ខណ្ឌឬស្សីកែវគ្មានសារធាតុញៀន(អវិជ្ជមានកូវិដ)។

មន្ត្រីនគរបាលខណ្ឌ បានបន្តថា ជនរងគ្រោះឈ្មោះ រ៉ា វីអីសាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្លូវបេតុង ក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បច្ចុប្បន្ន កម្លាំងនគរបាលខណ្ឌ កំពុងស្រាវជ្រាវរកបក្ខពួកបន្ថែម និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner