អង្គបុរេជំនុំគណៈកម្មការរៀបចំសទ្ទានុ ក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណ:នៃក្រសួងមហាផ្ទៃ

ដីឥដ្ឋ ៖ នៅរសៀល ថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជានិងជាប្រធានគណ:កម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណ:នៃក្រសួងមហាផ្ទៃ អង្គបុរេជំនុំដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាអនុប្រធាន អចិន្ត្រៃយ៍នៃគណ:កម្មការ ដោយមានការចូលរួមពី ឯកឧត្តម ហូវ លេនីន អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនិងជាអនុប្រធានអនុគណៈកម្មការ សវនកម្មផ្ទៃក្នុង ព្រមទាំងសមាជិក សរុបចំនួន១៤នាក់។

អង្គបុរេជំនុំ បានពិនិត្យ ពិភាក្សា លើខ្លឹមសារពន្យល់បច្ចេកសព្ទ ទាក់ទងនិងជំនាញសវនកម្មផ្ទៃក្នុង ដោយបានធ្វេីការពិភាក្សានិងផ្លាស់ប្ដូរយោបល់ កែសម្រួលលេីអក្ខរាវិរុទ្ធ វេយ្យាករណ៍ និងខ្លឹមសារ ពន្យល់ បច្ចេកសព្ទ និងពិនិត្យលេីការបកប្រែជាភាសាអង់គ្លេសឱ្យកាន់តែមានលក្ខណ:ល្អប្រសេីរ ឡេីង ។

អង្គបុរេជំនុំបានពិនិត្យ និងកែសម្រួល បានចំនួន៣បច្ចេកសព្ទ៖
១- ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង(Internal Control System)
២- ការត្រួតពិនិត្យផ្ទៃក្នុង(Internal Control)
៣- សវនកម្មលេីកិច្ចប្រតិបត្តិការ(Performance Audit) ។

ជាចុងបញ្ចប់ ឯកឧត្តម ប្រធានអង្គបុរេជំនុំ បានថ្លែងអំណរគុណចំពោះអនុគណៈកម្មការសវនកម្មផ្ទៃក្នុងនិងក្រុមការងារទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំអង្គបុរេជំនុំនិងស្នេី ឯកឧត្តម ហូវ លេនីន រាយការណ៍ជូន ឯកឧត្ដម ឧត្តមសេនីយ៍ ឯក អគ្គនាយកសវនកម្មផ្ទៃក្នុង លើខ្លឹមសារដែលបានកែសម្រួលរួចនិងបច្ចេកសព្ទដែលត្រូវពិនិត្យនិងកែសម្រួលឡេីងវិញ ដេីម្បីដាក់ក្នុងកិច្ចប្រជុំអង្គបុរេជំនុំនៅពេលក្រោយ មុន នឹងដាក់ជូនក្នុងកិច្ខប្រជុំគណ:កម្មការ ពិនិត្យនិងអនុម័ត៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner