ក្រុមកីឡាវាយកូនបាល់កម្ពុជា ឈ្នះកៀហ្ស៊ីស្ថាន បន្តឡើងទៅប្រកួតវគ្គខ្វែងនៅថ្ងៃទី២១ ខែតុលា

ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាបន្តឈ្នះ ក្រុមកីឡាវាយកូនបាល់ប្រទេសកៀហ្ស៊ីស្ថានដែលជាជំនួបថ្ងៃទី២នៃព្រឹត្តិការណ៍ DAVIS CUP គ្រុបទី៤ វគ្គវិលជុំ ក្នុងពូលC ។ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់តាមសាអេឡិចត្រូនិច កាលពីយប់មិញថា ក្រុមកីឡាវាយកូនបាល់កម្ពុជា បានយកឈ្នះ ប្រទេស កៀហ្ស៊ីស្ថាន ក្នុងលទ្ធផល ២ទល់និង១ ដោយធ្វើការប្រកួតចំនួន៣ប្រកួត ឯកក្តជន២ប្រកួត និងវាយគូមួយប្រកួត។

អគ្គលេខាធិការរូបនេះ បញ្ជាក់ថា លទ្ធផលដែលកម្ពុជាយកឈ្នះលើ កៀហ្ស៊ីស្ថាននេះ គឺជាលទ្ធផលដែលឈ្នះយ៉ាងលំបាក ដោយការប្រកួតមានឈ្នះមានចាញ់ ។កីឡាករ ប៊ុន កេន្នី វាយវិញ្ញាសាឯកក្តជនយកឈ្នះគូប្រកួតក្នុងលទ្ធផល ៦ទល់០ និង៦ទល់១ រីឯកីឡាករ ទេព ធីម៉ូធីប្រកួតវិញ្ញាសា ឯកក្តជន ចាញ់ក្នុងលទ្ធផល២ទល់៦ និង០ទល់៦ ខណៈវិញ្ញាសាវាយគូកីឡាករ ប៊ុន កេន្នី ចាប់ដៃជាមួយកីឡាករ ឡុង សំនៀង យកឈ្នះគូប្រកួតដូចគ្នា។

អគ្គលេខាធិការ ខាងលើ បញ្ជាក់ទៀតថា បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាយកឈ្នះ កៀហ្ស៊ីស្ថាន ក្នុងជំនួបទី២នេះ ក្រុមកម្ពុជា និងក្រុមកីឡាវាយកូនបាល់ប្រទេសអឺរង់ដែលជាក្រុមឈ្នះ២ប្រកួតដូចគ្នា នឹងឡើងទៅប្រកួតក្នុងវគ្គខ្វែងពូលជាមួយក្រុមខ្លាំងពូលផ្សេងមួយទៀត ដែលជាក្រុមមកពីពូលA ឬក៏ពូលC ដោយគណៈកម្មការនឹងធ្វើការចាប់ឆ្នោតនៅរសៀលម៉ោង៣ ដើម្បីធ្វើការប្រកួតនៅថ្ងៃទី២១ ខែតុលាស្អែកនេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner