ជំនន់ទឹកភ្លៀង និងទឹកជំនន់ឆ្លងដែនមកពីប្រទេសថៃ ជន់លេច លំនៅដ្ឋានពលរដ្ឋក្បែរអូរព្រំដែនក្នុងសង្កាត់ប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀងនិងទឹកជំនន់ឆ្លងដែនមកពីប្រទេសថៃ ជន់លេចលំនៅដ្ឋានពលរដ្ឋក្បែរអូរព្រំដែនបណ្ដើៗហើយ ក្នុងសង្កាត់ប៉ោយប៉ែតជាលើកទី២ នាថ្ងៃទី២០ តុលា ២០២១នេះ ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងទាំង៣ប្រភេទ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនោះក្បែរអូរព្រំដែន ផ្ដល់ថ្នាំដង្កូវ ជំរកសុវត្តិភាព និងជន្លៀសបងប្អូនប្រជាពលរដ្ឋឡើងមកទួលសុវត្ថិភាព ក្នុងសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតជាការឆ្លើយតបដល់គ្រោះមហន្តរាយគ្រោះជំនន់ទឹកភ្លៀងនេះ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ មន្ត្រីនៃរដ្ឋបាលក្រុងប៉ោយប៉ែត រួមជាមួយកងកម្លាំងទាំង៣ ចុះអត្តរាគន៍និង សម្របសម្រួលដោះស្រាយទីជម្រកសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ១០គ្រួសារ ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយសារបងប្អូនរស់នៅតំបន់ទំនាបទឹកឡើងមកជន់លិចក្រោមផ្ទះបណ្ដើៗ។

ឯកឧត្ដមអភិបាលខេត្តសំណូមពរ៖ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានអោយជាប់ជាប្រចាំ ផ្តល់ព័ត៌មានដើម្បីជួយ អត្តរាគមន៍សម្របសម្រួល ក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ ស្ថានភាពទឹកជំនន់នេះ ជាជំនន់ទឹកភ្លៀងនិងទឹកដែលបានហូរស្រុងឆ្លងដែនមកពីថៃតាមអូរព្រំដែន ៕ ដោយ ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner