ក្រុងស្រុក ចំនួន៣ ជាប់ព្រំដែនថៃ នៃខេត្តបន្ទាយមានជ័យបន្តរងជំនន់ទឹកភ្លៀង (Video Inside)

យ៉ាងហោចក្រុង-ស្រុក ចំនួន៣ ជាប់ព្រំដែនថៃ នៃខេត្តបន្ទាយមានជ័យ ត្រូវគេរាយការណ៍អំពីករណីបន្តជន់លិច និងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ។

អភិបាល ខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ត្រូវបានគេដកស្រង់ សម្តីដែលបញ្ជាក់នៅថ្ងៃទី២០ តុលាថា កម្លាំងអាជ្ញាធរ បានចុះពិនិត្យនូវស្ថានភាពទឹកក្បែរអូរព្រំដែន ក្នុងសង្កាត់ ប៉ោយប៉ែត , នៅសង្កាត់ផ្សារកណ្តាល និងនៅក្រុងប៉ោយប៉ែត និងបានជួយសង្គ្រោះ ប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

អ្នកទាំងនោះ ត្រូវបានគេជួយនាំមកកាន់តំបន់ទីទួលមាន សុវត្ថិភាព។ មិនមានសេចក្តីរាយការណ៍បញ្ជាក់អំពីផលប៉ះពាល់ឬករណីរងគ្រោះណាមួយដោយសារទឹកជំនន់ នោះទេ។  អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ពលរដ្ឋ ត្រូវចូលរួមសហការជាមួយកងកម្លាំងមាន សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានអោយបានជាប់ និងជួយផ្តល់ព័ត៌មានដើម្បីការឆ្លើយតបជួយសម្របសម្រួលទៅ វិញ ក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner