កំពស់ទឹកទន្លេក្នុងខេត្តរតនគិរីនៅតែកើនខ្ពស់ហួសកម្រិតប្រកាសអាសន្ន (Video Inside)
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទេសរដ្ឋមន្រ្តី គន់ គីម បានប្រាប់មន្ត្រីខេត្តរតគិរី ត្រូវរៀបចំការប្រុងប្រយ័ត្ននានាទុកជាមុនឲ្យហើយដើម្បីត្រៀមជួយប្រជាពលរដ្ឋក្នុងពេលដែលដែលទឹកជំនន់ កំពុងតែកើនឡើងក្នុងខេត្ត។ ទេសរដ្ឋមន្រ្តី គន់ គីម ក្នុងដំណើរពិនិត្យស្ថានភាពទឹកក្នុងស្រុកលំផាត់នៃខេត្តរតន គិរី បានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកនូវស្ថានភាពទឹកដែលកំពុងកើនឡើង ។
ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តរតនគិរីកាលពីម្សិលមិញ ទឹកបានកើនខ្ពស់ ប៉ុន្តែនៅថ្ងៃនេះ ទឹកបានស្រកចុះ តិចតួចប៉ុន្តែនៅតែស្ថិតលើកម្ពស់ប្រកាសអាសន្នជាដដែល។ សេចក្តីរាយការណ៍ថ្ងៃទី២០តុលា, ទឹកបានស្រកចុះ តែប្រមាណ២សង្ទីម៉ែត្រប៉ុណ្ណោះដែលនាំឲ្យកម្ពស់ទឹកមាន១៣ម៉ែត្រនិង៨៨សង្ទីម៉ែត្រ គ្រាដែលកម្ពស់ទឹកប្រ កាសអាសន្នមាន១២ម៉ែត្រនិង៥០សង្ទីម៉ែត្រ។
មិនមានសេចក្តីរាយការណ៍បញ្ជាក់ជុំវិញផលប៉ះពាល់ដោយសារ ជំនន់លិចនោះឡើយ។ នៅថ្ងៃទី២០តុលានេះផងដែរ, ពលរដ្ឋជាង១០០គ្រួសារដែលរងផលប៉ះពាល់ដោយសារ ទឹកជំនន់ក្នុងខេត្តរតនគិរីនោះ ត្រូវបានគេផ្តល់ជំនួយដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ៥០គីឡូ ទឹក២យួរ និង ឃីត២កញ្ចប់ ៕