កម្ពស់ទឹកទន្លេ៣កន្លែងនៃខេត្ដស្ទឹងត្រែង នៅបន្ដហក់ឡើង (Video Inside)

កម្ពស់ទឹកទន្លេក្នុងខេត្ដស្ទឹងត្រែង នៅតែបន្តកើនឡើងដែលរំពឹងថានឹងអាចឈានដល់កម្រិតប្រកាសអាសន្ន ថែមទៀតបើសិនជាភ្លៀងនៅតែបន្តធ្លាក់។ សេចក្តីរាយការណ៍ខេត្ត បានឲ្យដឹងថាក្នុងទន្លេទាំង៣នៅក្នុងខេត្ត កម្ពស់ទឹកតាមកន្លែងខ្លះ គឺនៅសល់មិនដល់១ម៉ែត្រនោះទេ ដែលនឹងឈានដល់ការប្រកាសអាសន្នហើយ។

មន្ទីរធនធានទឹកនិងឧតុនិយមខេត្ដស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី២០ខែតុលានេះថា កម្ពស់ទឹកទន្លេមេគង្គ នៅ ក្នុងខេត្តថ្ងៃនេះ បានកើនឡើង៨ម៉ែត្រនិង២០សង្ទីម៉ែត្រ គ្រាដែលកម្ពស់ទឹកទន្លេមេគង្គដែលត្រូវប្រកាស អាសន្ន នៅទីនោះ គឺ១០ម៉ែត្រនិង៧០ សង្ទីម៉ែត្រ។

នៅជាមួយគ្នានេះផងដែរ កម្ពស់ទឹកទន្លេសេកុងក្នុងខេត្តស្ទឹងត្រែងនោះវិញ គឺនៅសល់តែកំពស់៣៨សង្ទីម៉ែត្រ តែប៉ុណ្ណោះ នឹងឈានដល់ កម្រិតប្រកាសអាសន្នដូចគ្នា។ កម្ពស់ទឹកទឹកទន្លេសេកុងថ្ងៃនេះមាន ១១ម៉ែត្រនិង១២ សង្ទីម៉ែត្រ ,គ្រាដែលកម្ពស់ទឹក ត្រូវប្រកាសអាសន្នគឺ ១១ម៉ែត្រនិង៥០សង្ទី ម៉ែត្រ។

ចំណែកកំពស់ទឹកនៅទន្លេសេសាន នោះវិញ ទឹកបានកើនកម្ពសចំនួន៩ម៉ែត្រ៩០សង្ទីម៉ែត្រនៅថ្ងៃនេះ ដែលនាំ ឱ្យកម្ពស់ទឹកនៅសល់តែ៦០សង្ទីម៉ែត្រទៀតប៉ុណ្ណោះ គឺដល់កម្រិតប្រកាសអាសន្ន។ កម្ពស់ទឹកប្រកាសអាសន្ន ១០ម៉ែត្រ៥០សង្ទីម៉ែត្រ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner