កីឡាករបាលទាត់ជម្រើសជាតិម្នាក់ឆ្លងកូវីដ១៩នៅបារ៉ែនត្រូវបានព្យាបាលជាសះស្បើយ (Video Inside)

កីឡាករបាល់ទាត់ជម្រើសជាតិម្នាក់ដែលបានឆ្លងកូវីដ១៩ជាមួយនឹងកីឡាករចាន់ វឌ្ឍនាកាក្នុងប្រទេសបារ៉ែន ត្រូវបានអនុញ្ញាតចេញពីមន្ទីរព្យាបាលក្រោយការព្យាបាលជាសះស្បើយមុនគេ។

កីឡាករ សារ៉េត គ្រីយ៉ា បានជាសះស្បើយមុនគេបង្អស់ក្នុងចំណោមកីឡាករជម្រើសជាតិកម្ពុជា៦នាក់ដែលបានឆ្លងកូវីដ១៩ក្នុងឳកាសស្នាក់នៅក្នុងប្រទេសបារ៉ែន ចូលរួមក្នុងការប្រកួតបាល់ទាត់ជាអន្តរជាតិ។ កីឡាករ សារ៉េត គ្រីយ៉ា ត្រូវបានគ្រូពេទ្យ អនុញ្ញាតចាកចេញពីកន្លែងព្យាបាលហើយកាលពីថ្ងៃទី១៩តុលានិងកំពុងស្ថិតរង់ចាំនៅសណ្ឋាគារក្នុងប្រទេស បារ៉ែនសិនដើម្បីរង់ចាំមិត្តភក្តិរួមអាជីពព្យាបាលជាសះស្បើយសិនមុននឹងវិលត្រឡប់មកប្រទេសកម្ពុជា។

កីឡាករជម្រើសជាតិបាល់ទាត់កម្ពុជាចំនួន៦នាក់ក្នុងនោះរួមមានទាំងលោកចាន់វឌ្ឍនាការកីឡាករជើងឯកបាល់ទាត់ល្បីល្បាញរបស់កម្ពុជាផង បានឆ្លងនឹងជម្ងឺកូវីដ១៩នៅខែតុលានេះ ក្នុងពេលចូលរួមក្នុងការប្រកួតបាល់ទាត់ ជាអន្តរជាតិក្នុងប្រទេសបារ៉ែននោះ។

កីឡាករ៥នាក់ទៀត ដែលបានឆ្លងនឹងកូវីដ១៩និងមិនទាន់បានចាកចេញ ពីកន្លែងព្យាបាល រួមមានឈ្មោះកែវ សុខសិលា, គួច សុកុម្ភៈ, ចាន់ វឌ្ឍនាកា, អ៊ាន ពិសី និងសឿយ វិសាល៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner