ក្រសួងប្រៃសណីយ៍កម្ពុជា ព្រមានលុបចោលWebsite ជាង១០០ក្រុមហ៊ុនដែលជំពាក់ថ្លៃសេវា (Video Inside)

និយ័តករទូរគមនាគមន៍កម្ពុជា បានព្រមានលុបចោលគេហទំព័រ ឬWebsite ជាង១០០ក្រុមហ៊ុន ដែលនៅ ជំពាក់បំណុលលើការប្រើប្រាស់សេវាតាមគេហទំព៏រ។ សេចក្តីជួនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា ថ្ងៃទី១៩តុលាបានកំណត់រយៈពេលរហូតដល់ជិតមួយខែដោយតម្រូវឲ្យម្ចាស់គេហទំព័រតាមក្រុមហ៊ុនទាំងនោះ ត្រូវមកបង់ទូទាត់បំណុលដែលជំពាក់។

សេចក្តីជួនដំណឹងបានសរសេរបញ្ជាក់ថា ក្នុងករណីក្រុមហ៊ុនខកខាន ឬគេចវេសក្នុងការទូទាត់បំណុល ត្រឹមកាលបរិច្ឆេទថ្ងៃទី១៧វិច្ឆិកា និយ័តករទូរគមនាគមន៍កម្ពុជានឹងចាត់វិធាន ការណ៍លុបឈ្មោះគេហទំព័រ .kh ទាំងនោះជាស្ថាពរពីប្រព័ន្ធ ccTLD Country code top-level domain ។ និយ័តករទូរគមនាគមន៍កម្ពុជា មិនបានបញ្ជាក់នូវឈ្មោះរបស់ក្រុមហ៊ុនវ៉េបសាយទាំងជាង១០០ក្រុមហ៊ុននោះ ទេ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner