រកឃើញគ្រាប់កាំភ្លើងយន្តច្រើនរយគ្រាប់លាក់ទុកក្នុងការុងក្បែរច្រកព្រំដែនកម្ពុជាថៃ (Video Inside)

គ្រាប់កាំភ្លើងយន្តច្រើនរយគ្រាប់ដែលនៅអាចប្រើប្រាស់បាន និងបង់គ្រាប់អាកាជាច្រើន ត្រូវបានប្រទះឃើញ ដាក់លាក់ទុកក្នុងការុងមួយនៅក្បែរអូរនៃចំណុចព្រំដែនខេត្តបាត់ដំបង។ គ្រាប់កាំភ្លើង១២ក្បៀស៧ ចំនូន ៥០៨ គ្រាប់និងបង់គ្រាប់ប្រភេទអាកាចំនួន ៤២បង់ ត្រូវកម្លាំងការពារគោលដៅចល័តល្បាតព្រំដែនប្រទះឃើញកាល ពីល្ងាចថ្ងៃទី១៩តុលាត្រង់ចំណុចភូមិថ្មី, ឃុំត្រាង នៃស្រុកកំរៀង។

គ្រាប់កាំភ្លើងនិងបង់គ្រាប់ទាំងនោះ ត្រូវគេដាក់ ក្នុងការុងលាក់ទុកនៅក្បែរអូរ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ជុំវិញភាពជាប់ពាក់ព័ន្ធនានាក្នុងករណីគ្រាប់ កាំភ្លើងយន្តនិងបង់គ្រាប់អាកាទាំងនោះទេ។ គ្រាប់ទាំងអស់នេះ ត្រូវសមត្ថកិច្ចបញ្ជាក់ថា ត្រូវបានយកទៅរក្សា​ទុក នៅទីបញ្ជាការកងពលតូចលេខ ៥៣ ដើម្បីការស្រាវជ្រាវបន្តតាមនីតិវិធី៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner