រាជរដ្ឋាភិបាលបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ រយៈពេល៣ខែបន្ថែមទៀត (Video Inside)

ភាពមិនទាន់ធូរស្បើយនៃឥទ្ធិពលប៉ះពាល់ដោយសារជម្ងឺឆ្លងរាតត្បាតកូវីដ១៩ បានជម្រុញឲ្យរាជរដ្ឋាភិបាល ត្រូវបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ រយៈពេល៣ខែបន្ថែមទៀត។

សេចក្តីសម្រេចមួយ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបណ្តាញព័ត៌មានទើបបានទទួលនៅថ្ងៃនេះ បានបញ្ជាក់ថា រាជរដ្ឋាភិ បាល សម្រេចបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹង ជំងឺ កូវីដ១៩ រយៈពេល៣ខែចុងឆ្នាំនេះទៀត។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវបន្តអនុវត្តសម្រាប់ជុំទី០៧ ដែលមានរយៈពេល៣ខែនោះ គឺចាប់ពីខែតុលា ខែ វិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner