អប្សរាព្រឹកនេះ ២១ តុលា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C7     ក្រសួងធនធានទឹកបញ្ជាក់ថា  ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែតុលា កម្ពុជាបន្តធ្លាក់ភ្លៀងពីកម្រិតខ្សោយ ទៅបង្គួរ ដោយសារភាគខាងជើងនៃប្រទេសកម្ពុជា ទទួលរងនូវឥទ្ធិពលសម្ពាធខ្ពស់ពីចិន រីឯភាគខាងត្បូងទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…

V3      រដ្ឋសភាកម្ពុជា និងសហព័ន្ធសន្តិភាពសកល ចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួន២ ដើម្បីសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២៕…អានផ្ទាល់

V4      កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបបានបង្ហាញពីស្មារតីសភានៃទ្វីបទាំង២ ដែលជំរុញការលើកកម្ពស់សន្តិសុខ សន្តិភាព និងការអភិវឌ្ឍន៍ ដើម្បីធានាឱ្យប្រជាពរដ្ឋរស់នៅដោយភាពសុខក្សេមក្សាន្តនិងការអភិវឌ្ឍន៍៕…អានផ្ទាល់

V1      សារព័ត៌មានអន្តរជាតិផ្សាយថា ទំលាប់នៃការដាក់សំពាធមកលើ ប្រទេសកម្ពុជា ពិតជា មិនអាចទទួលយកបានទេ៕…ឃ្លីប…

L1      អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) លើកឡើងថា សម្ដេចតេជោ មានបេះដូងសន្តិភាព ក្នុងចក្ខុរបស់ប្រជាជនកម្ពុជា និងពិភពលោក និងជាអ្នកដឹកនាំ សន្តិភាពសកល៕ …ឃ្លីប… (លីមហួត +ពិសិដ្ឋ+វណ្ណលុក+កន្និការ)

V5      ធនាគារជាតិនៃកម្ពុជា សម្រេចដាក់បញ្ចូលនៅក្នុងក្រដាសប្រាក់ប្រភេទថ្មី «៣០០០០រៀល» ដែលមានរំលេច រូបភាព នៃការយាងនិវត្តន៍របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ (៣០ឆ្នាំមុន) ៕…អានផ្ទាល់

L2      សម្តេចពិជ័យសេនា ទៀ បាញ់ កោតសរសើរ ក្រុមប្រតិបត្តិ យុទ្ធនាការចាក់វ៉ាក់សាំង កូវីដ១៩ ដែលសម្រេចលទ្ធផល បានយ៉ាងល្អប្រសើរ ៕ …ឃ្លីប… (ដោយផេក អត្ថបទ កាត់ត វណ្ណលុក អាន កន្និការ)

SB1   រាជរដ្ឋាភិបាល សម្រេចបន្ត ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ រយៈពេល៣ខែទៀត ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក ហេង សម្បត្តិ + បញ្ជូលសម្លេង អ្នកនាង រ័ត្ម ចរិយា)

L3      វិទ្យាស្ថានតេជោ សែន សាធារណការ ចុះអនុស្សរណៈ ការយោគយល់គ្នា ជាមួយសាលាភូមិន្ទរដ្ឋបាល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ៕ …ឃ្លីប… (ដោយក្រសួង) អាន កាត់ត វណ្ណលុក

វគ្គទី២៖សុវត្ថិភាពសង្គម

ខេត្តរតនគិរី

C9     ទេសរដ្ឋមន្ត្រី គន់ គីម ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅខេត្តរតនគិរី ក្រោយទឹកកើនឡើងខ្លាំង២ថ្ងៃមកនេះ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

ខេត្តបន្ទាយមានជ័យ

C4     ជំនន់ទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ ជន់ពន្លិចលំនៅដ្ឋានពលរដ្ឋក្បែរអូរព្រំដែន ក្នុងសង្កាត់ប៉ោយប៉ែត៕  …អានផ្ទាល់ (ដោយ៖ឃិន គន្ធ)

C8     ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ អំពាវនាវឲ្យអ្នកមកកំសាន្តតំបន់រមណីយដ្ឋាន ឲ្យមានការប្រុងប្រយ័ត្ន និងការពារជម្ងឺឆ្លង ទន្ទឹមនិងអាជ្ញាធរ មន្ត្រីជំនាញនូវតែបង្កើនវិធានការទប់ស្កាត់កូវីត១៩។…លោក គៀន  ច័ន្ទហ៊ីន …ឃ្លីប…

ខេត្តព្រះសីហនុ

BH1   ការនាំចេញ-នាំចូល ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស ​ព្រះសីហនុ​ កើនឡើង​ជាង ៤០ ​ភាគរយ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក ប៊ុនហុក + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីនុច)

C3     ទំនាស់ដីធ្លីរវាងមន្ត្រីពន្ធដារស្រុកស្ទឹងហាវ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានដោះស្រាយបញ្ចប់រូបមន្តឈ្នះឈ្នះ ៕…អានផ្ទាល់ (ដោយ៖ខៀវ សាវ៉ុន)

ខេត្តកំពង់ធំ

BH3   រដ្ឋបាលខេត្ដកំពង់ធំ បន្តផ្អាកជាបណ្ដោះអាសន្ន ការលក់គ្រឿងស្រវឹង គ្រប់ប្រភេទ និងសកម្មភាពមុខរបរក្លឹបកម្សាន្ត ខារ៉ាអូខ រង្គសាល ឌីស្កូតក បៀហ្គាឌិន និងម៉ាស្សា រយៈពេល២សបា្តហ៍ទៀត ៕ …អានផ្ទាល់…

BH7   តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយផែនការរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ៕…ឃ្លីប…(ដោយ ប៊ុន រដ្ឋា)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តរតនគិរី

BH2   សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្រើនរំលឹក ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី ដែលទើបត្រូវបានតែងតាំងថ្មី ត្រូវបន្តការខិតខំ ធ្វើឲ្យរដ្ឋបាលខេត្ត មានការអភិវឌ្ឍ និងកាន់តែមានភាព រីកចម្រើនបន្ថែមទៀត ៕ …អានផ្ទាល់… (អត្ថបទ​ រូបភាព លោក គតិ យុត្ត)

BH6   ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀងក្នុងស្រុកលំផាត់ ខេត្តរតនគិរី ៕ …អានផ្ទាល់… (អត្ថបទ​ រូបភាព លោក គតិ យុត្ត)

ខេត្តសៀមរាប

BH5   រាជរដ្ឋាភិបាលកម្ពុជា អនុម័តលើផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប (២០២១-២០៣៥) ៕ …អានផ្ទាល់… (អត្ថបទ​ រូបភាព លោក ស៊ាន សុផាត)

ខេត្តពោធិ៍សាត់

BH4   ឯកឧត្តម ជាវ តាយ ត្រូវបានអញ្ជើញ ធ្វើជាប្រធាន គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ សម្រាប់អាណត្តិ​ទី៥ ៕ …អានផ្ទាល់… (អត្ថបទ​ រូបភាព លោក ចេង ពុំ)

ខេត្តកំពង់ស្ពឺ

C2     អភិបាលខេត្តកំពង់ស្ពឺថ្លែងថា កាកបាទក្រហមកម្ពុជាមាន គ្រប់ទីកន្លែង សម្រាប់មនុស្សគ្រប់ៗគ្នា នឹងមិនទុកនណាម្នាក់ចោលឡើយ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

BT1    កាកបាទក្រហមកម្ពុជា ទទួលម៉ាស់ចំនួន ២០ម៉ឺនសន្លឹក និងអាវវេជ្ជសាស្ត្រ ចំនួន ៥,០០០អាវ ពីក្រុមហ៊ុន ICDF ៕ …អានផ្ទាល់…

ខេត្តបាត់ដំបង

C1     អភិបាលខេត្តបាត់ដំបងបានព្រមានធ្ងន់ៗ ធ្វើការណែនាំដល់មន្ត្រីសុខាភិបាល ឲ្យខិតខំបម្រើពលរដ្ឋក្នុងមូលដ្ឋានខ្លួន ឲ្យបានល្អ ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

SB2 – លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បញ្ជាក់ថា យើងត្រូវតែរួមគ្នាអនុវត្តឲ្យបាននូវវិធានការរបស់រដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីឈានដល់ការបើកប្រទេសឡើងវិញ៕…ឃ្លីប…

N17    កម្ពុជាបង្ហាញបទពិសោធន៍ ក្នុងការជំរុញការវិនិយោគប្រកបដោយចីរភាព ក្នុងវេទិកាវិនិយោគពិភពលោកឆ្នាំ២០២១ នៅទីក្រុងហ្សឺណែវ៕…កញ្ញា ឃុន ស្រីណុច…ឃ្លីប…

ខេត្តក្រចេះ

C5     ច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ចាប់ផ្តើមបើកអោយដំណើរការវីញហើយដោយអនុវត្តន៍តាមវិធានសុខាភិបាល ៕…អានផ្ទាល់ (ដោយ៖ម៉េង គាង)

C6     អភិបាលស្រុកចិត្របុរី អំពាវនាវឲ្យបងប្អូនជនជាតិដើមភាគតិច បញ្ឈប់ការទទួលទានស្រាស ដើម្បីចូលរួមថែរក្សាសុខភាព បញ្ចៀសបានពីជំងឺឈឺផ្សេងៗ ៕…អានផ្ទាល់ (ដោយ៖ម៉េង គាង)

————

R101  ក្នុងរយៈពេលប្រមាណឆ្នាំមកនេះ ឧបករណ៍ដែល​លោកមាន​ជំនាញផលិត និងទទួលបានការគាំទ្រច្រើន រួមមាន ប៉ីអ ទ្រខ្សែ៣ និងឧបករណ៍ភ្លេងខ្សែមួយ ឬហៅថាសាដៀវ ។​ ទោះបីបច្ចុប្បន្ន ទីផ្សារសម្តែងសិល្បៈ ក៏ដូចជាការផលិតឧបករណ៍ភ្លេងខ្មែរ បានធ្លាក់ចុះក៏ដោយក៏លោកនៅតែ​បង្ហាញសុទិដ្ឋិនិយម មិន​ប្តូរអាជីព ដោយសង្ឃឹមថា ទីផ្សារសិល្បៈនេះនឹងរស់ឡើងវិញ ក្រោយស្ថានភាពជំងឺកូវីដ១៩ ធូរស្រាល ។  …ឃ្លីប…

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១៕…ឃ្លីប

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner