បុរសម្នាក់បេីករថយន្តកាមរីបាឡែន​ បុករបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តកាមរីបាឡែនគ្រឿង ទាំងមេឃកំពុងភ្លៀងខ្លាំងនិងមិនប្រយ័ត្នក៏រេចង្កូតទៅបុកបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួនពីរកង់ ឯរថយន្តបែកកង់និងដាច់កាឡេទៅមុខលែងរួច បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ និង ៤០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ នៅចំនុចមុខការ៉ាស់សាំងតេលា តាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE-1988ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ៥២៨ ក៏រេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួនពីរកង់ ឯរថយន្តបង្កខូចខាតខាងមុខផ្នែកខាងឆ្វេងបែកកង់ និងដាច់កាឡេទៅមុខលែងរួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner